សិល្បៈជាតិ៖ នៅព្រឹកថ្ងៃទី ៣ នៃថ្ងៃបញ្ចប់កម្មវិធីចូលឆ្នាំបន្ទាយឆ្មារ ថ្ងៃទី ១៦ មេសា នេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកជំទាវ ចូលរួម លេងល្បែងប្រជាប្រិយវាយក្អម និងបំផុសការរាំវង់ស្គរដៃ នាបរិវេណវត្តរតនៈវនារាមបន្ទាយឆ្មារ។

ល្បែងវាយក្អម នៅតែជាល្បែងពេញនិយមក្នុងចំនោមល្បែងប្រជាប្រិយផ្សេងៗទៀត នៅក្នុងកម្មវិធីចូលឆ្នាំបន្ទាយឆ្មារ។ ជាកិត្តិយបំផុត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ ឧកញ៉ា ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញចូលរួមវាយក្អម និងចូលរាំវង់ស្គរដៃ ដើម្បីញាំងបរិយាកាសឲ្យកាន់តែសប្បាយរីករាយ នៅក្នុងឱកាសចូលឆ្នាំខ្មែរ នៅថ្ងៃទី៣ ជាថ្ងៃបញ្ចប់ចូលឆ្នាំបន្ទាយឆ្មារដែរ។

សូមជម្រាបថា ចូលឆ្នាំបន្ទាយឆ្មារ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ ចូលឆ្នាំបន្ទាយឆ្មារ គឺជាការផ្ដួចផ្ដើមដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ សហការជាមួយសហភាពសព័ន្ធយុវជនខេត្តបន្ទាយមានជ័យ និងមានការគាំទ្រពីរដ្ឋបាលខេត្ត៕

Share.