ទីបំផុត​ពានរង្វាន់ Cambodian League Cup រដូវកាល ២០​២៣ រក​ឃើញ​ក្រុម​ខ្លាំងចំនួន៤ ​ឡើង​ដល់​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រគឺ៖ វិសាខា, ភ្នំពេញក្រោន, ណាហ្គាវើលដ៍ និង គិរីវង់សុខសែនជ័យ ក្រោយ​ដំណើរការ​ប្រកួត​ជម្រុះ​តាមពូលអស់រយ:ពេល៧សប្តាហ៍។

ក្រោយបញ្ចប់វគ្គជម្រុះ​ក្នុង​ពូល ​ក្រុមទាំងអស់ស៊ុត​បញ្ចូល​ទី​គ្នា​បាន ១៥១គ្រាប់ ខណ:ក្លិបបាល់ទាត់​ណាហ្គាវើលដ៍ គឺ​ជា​ក្រុម​ដែល​ទាត់​បញ្ជូន​ទីគូ​ប្រកួត​បាន​ច្រើន​ជាងគេ គិតត្រឹមសប្តាហ៍ទី៧ កាលពីថ្ងៃអាទិត្យ ទី០៩ ខែមេសា កន្លងទៅ។

ដោយសម្រាប់​កីឡាករខ្មែរ​ដែល​ទាត់​បញ្ចូលទី​បាន​ច្រើន​ជាងគេ គិត​ត្រឹម​សប្ដាហ៍ទី៧ មាន​ដូច​ខាង​ក្រោម៖

កាលវិភាគវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ៖

  • ជើងទី១៖ ២២ មេសា ២០២៣ ណាហ្គាវើលដ៍ ប៉ះ វិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
  • ជើងទី១៖ ២៣ មេសា ២០២៣ ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន Smar RSN។

  • ជើងទី២៖ ២៧ ឧសភា ២០២៣ វិសាខា ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានព្រីនស៍ ឬ AIA Stadium, KMH Park
  • ជើងទី២៖ ២៨ ឧសភា ២០២៣ គិរីវង់សុខសែនជ័យ ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋានគិរីវង់៕

Share.