សិល្បៈជាតិ៖ ដំណឹងចុងក្រោយដែលលោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានប្រកាសនោះ គឺពិតជាធ្វើឱ្យហ្វេនអ្នកគាំទ្រសប្បាយចិត្តដល់ហោះតែម្ដង ដោយក្នុងនោះលោកបានប្រកាសថា សម្រាប់ហ្វេន Paing Takhon ត្រៀមជួបលោកនៅកម្ពុជាដោយផ្ទាល់។

ម្ចាស់ផលិតកម្ម LD រូបនេះបានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «After waiting 3 year, Finally we make it , Welcome to Cambodia , បងប្អូនណាដែលជា Fan របស់គាត់អាចជួបគាត់ផ្ទាលនិងថតរូbជាមួយគាត់បាននៅប្រលានយន្ត ម៉ោង៤ល្ងាច អរគុណដល់សន្តិភាពរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចពុក ដែលធ្វើអោយប្រទេសយើងមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស ។ អរគុណដល់ក្រសួងវប្បធម៌ ជាពិកសេលនាយកដ្ឋានភាពយន្ត និងលោក Pok Borak ដែលតែងតែជួយដោះស្រាយបញ្ហាលើគម្រោងភាពយន្តរបស់ផលិតករគ្រប់រូប អរគុណ! »។

សូមជម្រាបថា ប្រុសសង្ហាសញ្ជាតិមីយ៉ាន់ម៉ា Paing Takhon គឺជា​តួឯក​ប្រុស​សំខាន់​នៅក្នុង​រឿង «ជញ្ជាំង​ក្រហម» ដែលជា​រឿង​ដំបូង​របស់​ផលិតកម្ម​ LD ហ៊ានបោះ​ជំ​ហ៊ាន​សហការ​ជាមួយ​វណ្ណ​កម្ម​បរទេស។ តារាប្រុសរូបនេះក៏ត្រូវបានចាប់ដៃគូសម្ដែងជាមួយនឹងកញ្ញា ប៉ូ គឹមថេងសុតធីតា Miss Grand Cambodia 2021 ផងដែរ។

Share.