កីឡដ្ឋានព្រីនស៍របស់ក្លិបបាល់ទាត់វិសាខា នឹងត្រូវបើកទ្វារទទួលស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ ពូល B ចំនួន ១០ប្រកួត។

វិញ្ញាសាបាល់ទាត់បុរសនេះ នឹងត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសា រហូតដល់ ថ្ងៃទី១៦ ខែឧសភា ខាងមុខ ដោយមានបេក្ខភាព ១០ក្រុមចូលរួម និងបែងចែកជា ២ពូល A & B។

ខាងក្រោមនេះ គឺកម្មវិធីប្រកួតទាំង ១០ប្រកួតនៅកីឡដ្ឋានព្រីនស៍របស់វិសាខា

សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ វិញ្ញាសាបាល់ទាត់បុរស នឹងត្រូវចាប់ផ្តើមលេងនៅថ្ងៃទី២៩ ខែមេសា នៅពហុកីឡដ្ឋានជាតិជាតិ (អូឡាំពិក) និងកីឡដ្ឋានព្រីនស៍ ខណ:បាល់ទាត់នារី នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) និងកីឡដ្ឋានស្មាត. អ. អេស. អិន នៅក្នុងរាជធានីភ្នំពេញ៕

Share.