ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក ឃឹម បូរី ឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ ស្មើ១ ចាញ់១ រកបាន ២០គ្រាប់ ​ដឹក​ដៃក្រុម​ខ្លាំង​ មាន​ដូច​ជា វិសាខា, ភ្នំពេញក្រោន, និង គិរីវង់សុខសែនជ័យ ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

លោក ឃឹម បូរី គ្រូបង្គោល​របស់​ក្លិបបាល់ទាត់​ណាហ្គាវើលដ៍ បាន​លើកឡើង​ថា៖ «ឆ្លងកាត់​ការ​ប្រកួត​វគ្គជម្រុះ​ក្នុង​បូល​កន្លង​មក​ក្រុម​ភ្នំពេញ​ក្រោន គឺ​ជា​ក្រុម​ដែល​មាន​ការ​ប្រកួត​ដ៏​តានតឹង​សម្រាប់​ពួក​យើង។ យើង​ដឹង​ហើយ ភ្នំពេញ​ក្រោន​គឺ​ជា​ក្រុម​ដែល​ការពារ​តំណែង​ជើងឯក​ ដូច​នេះ​ការ​ប់ះ​គ្នា​កន្លង​មក​វាពិត​ជា​ពិបាល់​សម្រាប់​ពួក​យើង»។

រំលឹកថា ក្រោយបញ្ជប់វគ្គជម្រុះ​ក្នុង​ពូល​ ក្លិបបាល់ទាត់​ណាហ្គាវើលដ៍ គឺ​ជា​ក្រុម​ដែល​ទាត់​បញ្ជូន​ទីគូ​ប្រកួត​បាន​ច្រើន​ជាងគេ គិតត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល ដោយ រកបាន ២០គ្រាប់ ឆ្លងកាត់ ៦ប្រកួត ឈ្នះ៤(នគបាលជាតិ, អាយ អេស អាយ ដង្កោសែនជ័យ, សូលទីឡូអង្គរ, អង្គរថាយហ្គឺរ) ចាញ់១ (ភ្នំពេញក្រោន) ស្មើ១ (ព្រះខ័នរាជស្វាយរៀង)។

ខណ: ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ឆ្លងកាត់ ៦ប្រកួត ឈ្នះ​ទាំង​៦ប្រកួត រកបាន ១៧គ្រាប់។ វិសាខា ក្រោមការដឹកនាំរបស់លោក Simon McMenemy ឆ្លងកាត់ ៦ប្រកួត ឈ្នះទាំង ៦ប្រកួត រកបាន ១៦គ្រាប់។ គិរីវង់ សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា ឆ្លងកាត់ ៦ប្រកួត ឈ្នះ៣ ស្មើ២ ចាញ់១ រកបាន ៩គ្រាប់ គិតត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល ក្នុង​ចំណោម​ក្រុម​ចំនួន ១៤ដែល​បាន​ចូល​រួម​ប្រជែង៕

សម្រាប់​កាលវិភាគវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ ជើងទី១ និងទី២ មាន​ដូច​ខាង​ក្រោម៖

Share.