អ្នក​នាង ពេជ្រ សូលីកា ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ នៅ​ថ្ងៃ​ទី​ ៥ ខែ​កក្កដា នេះ​បាន​ចេញ​មក​ប្រកាស​​សារ​បន្ទាន់​ឱ្យ​អ្នក​គាំទ្រ​ប្រញាប់​ Unfollow គណនី​ IG របស់​អ្នក​នាង​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ Pich_Solikah ​ជា​បន្ទាន់​ដោយសារ​តែ​ពេល​នេះ​ជន​អនាមិក​បាន​ចូលទៅ​គ្រប់​គ្រង​ (HacK) បាត់​ទៅ​ហើយ​។​់

អ្នក​ម៉ាក់​វ័យ​ក្មេង បាន​ប្រកាស​ដំណឹង​នេះ​នៅ​លើ​ផេក​ហ្វេសប៊ុក​​ផ្លូវ​ការ​របស់​ខ្លួន​ ដោយ​បាន​បញ្ជាក់​ដែរ​ថា Account IG ដែល​ត្រូវ​គេ​​ជន​ខិលខូច​ លួច​យក​ទៅ​​នោះ​មាន​ចំនួន​ Follower រហូត​ដល់​​ 952K Follow​។ ​មិន​ចង់​ឱ្យ​អ្នក​គាំទ្រ​ចាញ់​បោក​​និង​ខាត​ប្រយោជន៍​អ្នក​នាង ពេជ្រ សូលីកា ​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​ ដោយ​ឱ្យ​អ្នក​ដែល​ធ្លាប់​បាន​ Follow Acount IG ចាស់​របស់​អ្នក​នាង​ធ្វើ​ការ​ Unfollow ​ជា​បន្ទាន់​ ដើម្បី​ចៀសវាង​មាន​បញ្ហា​​ណាមួយ​កើត​ឡើង​​ ពិសេស​អ្នក​នាង​​បាន​ឆ្លៀត​ស្នើ​ឱ្យ​អ្នក​គាំទ្រ​ជួយ​តាម Follow គណនី​ IG ថ្មី​របស់​អ្នក​នាង​​ឈ្មោះ​ Pich.Solikah ផង​ដែរ​។

នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​បុគ្គល​ល្បី​ៗ​ ដូចជា​តារា​សម្ដែង តារា​ចម្រៀង ឬ​ YouTube ត្រូវ​បាន​ជនខិលខូច​លួច​យក គណនី Facebook ឬ IG ទៅ​គ្រប់គ្រង​ នឹង​ប្រើប្រាស់​ក្នុង​អំពើទុច្ចរិត​ណាមួយ​នោះ​ ដូច្នេះ​ហើយ​ទើប​តារា​ទាំងអស់​តែងតែ​ចេញ​មក​ប្រកាស​ឱ្យ​​បងប្អូន មិត្តភក្ដិ​ និង​ អ្នក​គាំទ្រ​បាន​ដឹង​ចៀសវាង​ចាញ់​បោក​ បណ្ដាល​ឱ្យ​ខាងបង់​ទ្រព្យ​សម្បត្តិ​​ដោយ​ប្រការ​ណាមួយ​៕​

Telegram-Troryorng
Share.