បិទ​វគ្គ​ចុងក្រោយ​ហើយ​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​នេះ ​គណៈកម្មការ​អូឡាំពិក​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា​អត្តពលិក​របស់​ខ្លួន​ចំនួន​៣០រូប ទទួល​សំបុត្រ​យន្តហោះ​ទៅ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ នៅ​ប្រទេស​ជប៉ុន Olympic Games 2020 ក្នុង​ចុង​ខែ​កក្កដា ខាង​មុខ​នេះ។

អត្តពលិក​៣០រូប​នេះ​មាន​បុរស ១២ រូប នារី​១៨រូប ប្រកួត​ក្នុង​១០​​ប្រភេទ​កីឡា​ផ្សេងៗ​គ្នា​ក្នុង​នោះ​មាន បាញ់ធ្នូ,​អត្តពលិកម្ម,​វាយសី,​ជិះកង់,លោត​ទឹក,​វាយ​កូនគោល,​កាយសម្ព័ន្ធ,​ ប្រណាំងទូក​ក្ដោង,​​បាញ់កាំភ្លើង និង​ហែលទឹក។

អត្ថបទពាក់ព័ន្ធ៖អូឡាំពិក៖ប្រទេស​​អាស៊ាន​៦​​បញ្ជូន​អត្តពលិក​​​លើស​​១០រូប​ តែ​៥ប្រទេស​បញ្ជូន​ទៅ​ក្រោម​៣រូប

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ ដែល​ធ្វើ​នៅ​រាជធានី​តូក្យូ នេះ​​មាន​​ការ​ចូលរួម​ពី​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​/តំបន់​ចំនួន​២០៦ផ្សេង​គ្នា សរុប​ប្រមាណ​ជា​​១១,០០០​នាក់ លើ​ប្រភេទ​៣៣​កីឡា​និង​៣៣៩​វិញ្ញាសា។ ការ​ប្រកួត​គ្រោង​ចាប់​ធ្វើ​ពី​ថ្ងៃ​ទី២៣ ខែ​​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១។ ការ​ប្រកួត​នេះ​បាន​លើក​ពេល​ពី​ឆ្នាំ​២០២០ កន្លង​មក​ដោយ​សារ​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ ជុំ​វិញ​ពិភពលោក៕

Telegram-Troryorng
Share.