ក្រុមបាល់ទាត់​​ជម្រើសជាតិមីយ៉ាន់ម៉ា បានបញ្ចប់ការហ្វឹក​ហាត់​នៅ​ប្រទេស​​ថៃ ដំណាក់កាលចុងក្រោយមុន​បន្ត​ដំណើរ​មក​​ចូល​រួម​ស៊ីហ្គេម​ លើក​ទី៣២ នៅរាជធានី​​ភ្នំពេញ ខណៈ​ក្រុម​មួយ​នេះ​នឹង​ត្រូវ​ប្រកួត​​ប៉ះ​ក្រុមជម្រើសជាតិ​ទីម័រខាងកើត ក្នុង​ពូល A នៅថ្ងៃទី២ ខែឧសភា ខាង​មុខ។

សម្រាប់​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា អាយុ២២ឆ្នាំ ក្រោមការដឹកនាំដោយលោក Michael Feichtenbeiner គ្រូបង្វឹក​ជនជាតិអាល្លឺម៉ង់ គឺបានចាប់ផ្តើមហ្វឹកហាត់ចំនួន ១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយ​បាន​ហ្វឹកហាត់ និងបាន​ណាត់​ក្លិប​មួយ​ចំនួន​របស់​ប្រទេស​ថៃ ប្រកួត​មិត្តភាព​កម្ដៅសាច់ដុំ​ក្រៅ​ផ្លូវការ ក្រៅ​ពី​​ហ្វឹកហាត់​បច្ចេកទេស​​នៅ​ក្រៅ​ប្រទេស​របស់​ខ្លួន។

លទ្ធផលការប្រកួតកម្តៅសាច់ដុំរបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា៖
U22 មីយ៉ាន់ម៉ា ១-០ បាងកក អេហ្វស៊ី
U22 មីយ៉ាន់ម៉ា ១-៤ សាម៉ុតសងក្រាម
U22 មីយ៉ាន់ម៉ា ០-៤ រដ្ឋឆាបូរី អេហ្វស៊ី
U22 មីយ៉ាន់ម៉ា ០-២ ឃោស្តុំ យូណាយធីត

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើ​សជាតិមីយ៉ាន់ម៉ា ​ ស្ថិត​នៅ​ពូល​ A ជា​មួយម្ចាស់កម្ពុជា ទីម័រខាងកើត ឥណ្ឌូនេស៊ី និងហ្វីលីពីន ដោយ​ក្រុម​ជម្រើស​ជាតិមីយ៉ាន់ម៉ា នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិទីម័រខាងកើត នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ២០២៣​ ដែល​ការ​ប្រកួត​ធ្វើ​ឡើងនៅ​ពហុកីឡដ្ឋានអូឡាំពិក៕

Share.