ភ្នំពេញ ៖ បាត់កូនប្រុស២ថ្ងៃ នាំគ្នាដើរតាមស្វែងរកតាមស្រះទឹក តាមទីវាល ក្នុងភូមិក្រៅភូមិ ស្រាប់តែនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ប្រទះឃើញកូណប្រុស ក្លាយជាសាកសពស្លាប់អណ្តែតទឹកស្រះ ក្បែរផ្ទះ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សាកសពក្មេងប្រុសមានឈ្មោះ ពន្លឺ សុខជា អាយុ០៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ រស់នៅក្នុងបន្ទុកគ្រួសារ ដែលមានឪពុកឈ្មោះ ឈុន ពន្លឺ អាយុ៣៦ឆ្នាំ មុខរបរ ទិញលក់អេតចាយ មាន
ម្តាយឈ្មោះ ណៃ សុខណា អាយុ៣២ឆ្នាំ មុខរបរ ទិញលក់អេតចាយ ។ គ្រួសារខាងលើមានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ទាំងម្តាយកំពុងមានផ្ទៃពោះ៧ខែ ជាកូនប្រុស ហើយកូនដែលរងគ្រោះជាកូនច្បង រស់នៅផ្ទះ ក្នុងភូមិកើតហេតុ មានស្រុកកំណើត នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។

បើតាមការបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា ក្មេងរងគ្រោះបានចេញពីផ្ទះនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឪពុកម្តាយ មិនចាប់អារម្មណ៍ គិតថា រាល់ថ្ងៃទៅហើយ កូនរត់លេងជាមួយក្មេង កូនអ្នកជិតខាង លុះដល់វេលាល្ងាចទៅហើយ មិនឃើញកូនចូលផ្ទះ រកបាយទឹក ទើបនាំគ្នាដើរស្វែងរក តែមិនឃើញសោះ លុះដល់ថ្ងៃបន្ទាប់ ស្វែងរកតាមស្រះទឹក តាមវាលស្រែ ក្នុងភូមិ ក្រៅភូមិ នៅតែមិនឃើញ ក៏បានប្តឹងទៅអាជ្ញាធរ សមត្ថកិច្ចផងដែរឲ្យជួយ រួចនៅបន្តដើរតាមរកកូន ទៅមើលមាត់ស្រះខាងលើ ជាកន្លែងក្មេងៗធ្លាប់អង្គុយលេងបាយឡុកបាយឡ ដែរតែមិនឃើញសោះ អស់រយៈពេល២ថ្ងៃទៅហើយ ស្រាប់តែនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ឪពុកម្តាយ ទៅមើលស្រះទឹកក្បែរផ្ទះម្តងទៀត ទើបប្រទះឃើញកូនប្រុសជាទីស្រឡាញ់ ក៏ប៉ុន្តែក្លាយជាសាកសពស្លាប់អណ្តែតទឹកស្រះទៅវិញ រសាត់ទើរជាប់នឹងកំប្លោកកណ្តាលស្រះទឹក ចុះស្រង់លើកឡើងយកចូលក្នុងផ្ទះ ។

សាកសពក្មេងប្រុស ក្រោយពីរកឃើញ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយសារលង់ទឹក ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចបនរគល់សពជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី នៅផ្ទះ ក្នុងភូមិខាងលើតែម្តង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.