​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង 2021 Copa América ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រទេស​ប្រេស៊ីល ដែល​ជា​ទឹកដី​កណ្ដាល​បាន​រក​ឃើញ​ក្រុម​មុន​គេ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​មុន​គេ​នោះ​គឺ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល ផ្ទាល់​តែ​ម្តង។

សម្រាប់​គូ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន៖
-៦ព្រឹក ៦ កក្កដា ២០២១ ប្រេស៊ីល ១-០ ប៉េរូ ម៉ោង
-ម៉ោង ៨ព្រឹក ៧ កក្កដា ២០២១ កូឡុំប៊ី Vs អាហ្សង់ទីន

គិត​ត្រឹម​ពេល​នេះ​កីឡាករ​ Leonel Messi របស់​អាហ្សង់ទីន ​រក​បាន​គ្រាប់​បាល់​៤ គ្រាប់​ម្នាក់​ឯង ច្រើន​ជាង​កីឡាករ​ដទៃ​ក្នុង​​បញ្ជី​អ្នក​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​​។ ​

ពានរង្វាន់ 2021 Copa América មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​ចាប់​ផ្ដើម​ប្រកួត​​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ហើយ​​​ក្រុម​​លេខ១​ដល់​លេខ​៤​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​មាន ​​ពូល A អាហ្សង់ទីន,​បូលីវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ៕

Telegram-Troryorng
Share.