សិល្បៈ​ជាតិ​៖ យោង​តាម​ការ​ប្រកាស​របស់​ផលិត​កម្ម​ K’ve entertainment នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ខ្លួន​បាន​ជម្រាប​ជូន​សាធារណជន ជា​ពិសេស​យុវជន​ដែល​ស្រលាញ់​ការ​រាំ​និង​ច្រៀង​ចង្វាក់​ K-POP ឱ្យ​ត្រៀម​ខ្លួន​បង្ហាញ​សមត្ថភាព​ នៅ​ក្នុង​កម្មវិធី 𝟐𝟎𝟐𝟑 𝐊-𝐏𝐎𝐏 𝐖𝐨𝐫𝐥𝐝 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 ខាង​មុខ​នេះ​។

កម្មវិធី​ 𝟐𝟎𝟐𝟑 𝐊-𝐏𝐎𝐏 𝐖𝐨𝐫𝐥𝐝 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥- Cambodia Preliminary នឹង​រៀប​ចំ​ឡើង​នៅ​លើ​ទឹក​ដី​អច្ឆរិយៈ​​​នៃ​ ខេត្ត​សៀម​រាប​។ កម្មវិធី​ដ៏​រំភើប​សប្បាយ​រីករាយ​នេះ​នឹង​ផ្ដល់ឱកាស​ដល់​យុវជន​យុវតី​ បាន​បង្ហាញ​សមត្ថភាព​និង​ទេព​កោសល្យ​របស់​ខ្លួន​តាម​រយៈ​ការ​ច្រៀង និង​រាំ​ជា​ដើម​។ នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ​តន្ត្រី K-POP ទាំង​អស់​ ចូលរួម​ប្រកួត​ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន។

​សូម​ជម្រាប​ថា​ការ​ប្រកួត​ច្រៀង​និង​រាំ​នេះ​ អ្នក​ប្រកួត​អាច​ជ្រើស​រើស​ច្រៀង រាំ​ ទោល ឬច្រៀង រាំ​ ជា​ក្រុម​បាន​អាស្រ័យ​លើ​ការ​ស្ម័គ្រ​ចិត្ត​របស់​បេក្ខជន​ចូលរួម​ប្រកួត។ ​សម្រាប់​អ្នក​មាន​ចំណាប់​អារម្មណ៍​អាច​ទាក់ទង​សារព័ត៌មាន​បន្ថែម​តាម​រយៈ អ៊ីម៉ែល​៖ siemreap@mofa.go.kr ហ្វេសប៊ុក​ K’ve Entertainment និង​ទូរស័ព្ទ​លេខ​ 012-465-988 ពី​ថ្ងៃ​ (ចន្ទ-សៅរ៍ ចាប់​ពី​ម៉ោង​១០ព្រឹក-១០យប់)។

កាល​បរិចេ្ឆទ​ប្រកួត​នឹង​ប្រព្រឹត្តិឡើង​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ នា​ Hall​ Angkor Coex-Event ក្នុង​ខេត្ត​សៀមរាប៕

Share.