ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវ​លម្អិតលើករណី​ការសាង​សង់ប្រាសាទ​ដូច​ទៅនឹង​អង្គរវត្តនៅលើទឹកដីថៃ។

យោង​តាម​រយៈ​ការ​​ប្រតិកម្ម​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ និង​មាន​ការ​ផ្សព្វផ្សាយ​​ចែក​រំលែក​គ្នា​យ៉ាង​ខ្លាំង​លើ​​អ៊ិនធឺណិត និង​ ​មាន​សារព័ត៌មាន​ក្នុង​ស្រុក​ក៏​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ពី​ការ​សាងសង់​អង្គរវត្ត​ទីពីរ​ដែល​ជា​គម្រោង​សាងសង់​ប្រាសាទ​អង្គរវត្ត​ចម្លង​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​ ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ បុរីរ៉ាំ ក្នុងវត្តភូម៉ានហ្វា ជា​ទី​តាំង​ល្បីល្បាញរបស់​ប្រទេសថៃ​លើ​រឿង​ការ​សាងសង់​ប្រាសាទ​ថ្ម​ ​បន្ទាប់​ពី​ទទួល​ជោគជ័យ​ក្នុង​ការ​កសាង​ប្រាសាទ​កំពូល ​៣​ រចនាបទខ្មែរ​ ​រួច​មក​ហើយ​នោះ ​ពេល​នេះ​គម្រោង​បន្ទាប់​របស់​គេ​ គឺ​កសាង​ប្រាសាទ​អង្គរវត្តទី២ ឬ​ ប្រសិទ្ធនាម​ថ្មី​ថា «ប្រាសាទសីហនគរ»

ខណៈ​នេះ​លោក​ ជំទាវ ​ភឿង ​សក្កណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​​ឱ្យ ​ក្រសួង​បាន​ទាក់ទង​ទៅ​កុងស៊ុល កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ដើម្បី​ឱ្យស្រាវជ្រាវលើ​ករណី​នេះ​ឱ្យ​បាន​ល្អិតល្អន់។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​បាន​ធ្វើ​ចលនា​ប្រឆាំង​តវ៉ា ​យ៉ាង​ដាច់​ខាត​ លើ​បណ្ដាញ​សង្គម​ ​ចំពោះ​ការ​សាងសង់​ប្រាសាទ​ថ្ម​ចម្លង​តាម​ប្រាសាទ​អង្គ​វត្ត​ខ្មែរ​នេះយ៉ាង​ខ្លាំង​ក្លា​ផងដែរ​​។

ប្រាសាទ​អង្គរទីពីរ​ ឬ ​ប្រាសាទសីហនគរ បាន​ប្រារព្ធពិធីបុកគ្រឹះ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា​ ឆ្នាំ ​២០២១ កន្លង​មក​ ក្នុង​បរិវេណញវត្តភូម៉ានហ្វា ផាយ៉ាឆារ៉ង ភូមិ​បានណង​បូរ៉ាយ ឃុំ​បាន​​សិង្គ ស្រុក​នាងរ៉ង ខេត្តបុរីរ៉ាំ ព្រះរាជាណាចក្រថៃ៕

Telegram-Troryorng
Share.