រដ្ឋបាលខេត្តកែប បានចេញសេចក្តីណែនាំស្តីពីការផ្អាកអាជីវកម្មផលិតស្រា ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងភូមិសាស្ត្រទូទាំងខេត្ត។

សេចក្តីណែនាំនេះ​ មានគោលបំណង​ ទប់ស្កាត់ការលក់ និងចរាចរចែកចាយស្រាក្លែងក្លាយ ឬការផលិតស្រាដោយមិនអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និង គ្មានច្បាប់អនុញ្ញាតអាជីវកម្មពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ។

Share.