សិល្បៈអន្តរជាតិ៖ A​ Saint Von Colucci ស្លា.ប់​នៅ​អាយុ​២២ឆ្នាំ​ ក្រោយ​ពេល​ដែល​រូប​គេ​ព្យាយាម​វះកាត់​កែ​សម្ផស្ស​ច្រើន​ដង​ទាំង​ដឹង​ថា​មាន​គ្រោះ​ថ្នាក់​​ដើម្បី​មាន​ទម្រង់​មុខ​ដូច​ Jimin BTS។

យោង​តាម​រយៈ TMZ បាន​ផ្សាយ​ថា​ Saint បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ចុង​សប្ដាហ៍​មុន​។ តារា​រូប​នេះបាន​ចាយ​ប្រាក់​សរុប​២២​ម៉ឺន​ដុល្លារ​ សម្រាប់​ការ​វះកាត់​ចំនួន ​១២​ដង ទៅ​លើ​ការ​កែ​ចង្កា​ច្រមុះ,លើក​មុខ​ កាត់​បបូរ​មាត់​ លើក​ចិញ្ចឹម​ កាត់​ត្របកភ្នែក។ គេ​ចង់​មាន​មុខ​មាត់ដូច​ Jimin នៅ​ពេល​ឌេល​គេ​សម្ដែង​ភាពយន្ត​រឿង​ Pretty Lies ដែល​គ្រោង​បញ្ចាំង​នៅក្នុង​ឆ្នាំ​២០២៣​នេះ​។

អ្នកតំណង​បាន​ប្រាប់​ថា​ Saint មាន​ឆ្លង​មេរោគ​ក្រោយ​ពេល​ធ្វើ​ការ​វះកាត់​រួច​កាល​ពី​ខែ​វិច្ឆិកា។ នៅ​ខែ​មេសា​ឆ្នាំ​២០២២ តារា​រូប​នេះ​បាន​ធ្វើការ​វះ​កាត់​ដើម្បី​យក​មេរោគ​ចេញ​ ប៉ុន្តែ​មាន​បញ្ហា​កើត​ឡើង​មុន​ ធ្វើ​ឱ្យ​លោក​ត្រូវ​ប្រញាប់​បញ្ចូល​ចូល​បន្ទប់​វះកាត់​ហើយ​មិន​យូរ​ប៉ុន្មាន​លោក​បាន​ស្លាប់​។

តាម​ប្រភព​បាន​លើក​ឡើង​ថា​ Saint បាន​ដឹង​ពី​គ្រោះថ្នាក់​ដែល​កើត​ឡើង​នៅ​ក្នុ​ងពេល​វះកាត់​ តែ​លោក​នៅ​តែ​សម្រេចចិត្ត​វះ​។ តារា​រូប​នេះ​ចង់​ប្ដូរ​ចង្កាចតុកោណ​មក​ជា​ចង្កា V ដើម្បីឱ្យ​មើល​ទៅ​ដូច​ជា​តារា​កូរ៉េ​។

Saint Von Colucci វ័យ២២ឆ្នាំ បាន​ចាកចេញ​ពី​កាណាដា​មក​កាន់​ប្រទេស​កូរ៉េ​ ដោយ​គោលដៅ​ដំបូង​លោក​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​ ប៉ុន្តែ​ក្រោយ​មក​លោក​មាន​បំណង​ចង់​សម្ដែង​វិញ។ យ៉ាងណាមិញ​លោក​មាន​អារម្មណ៍ថា​រូបរាង​បែប​អ៊ឺរ៉ុប​របស់​លោក​ធ្វើឱ្យ​លោក​បាត់​បង់​ឱកាស​ច្រើន​នៅ​ក្នុង​រង្វង់​សិល្បៈកូរ៉េ ដូច្នេះទើប​លោក​សម្រេចចិត្ត​វះកាត់​កែប្រែ​ទម្រង់​មុខ​របស់​ខ្លួន។

តារាសម្ដែង​ Jimin វ័យ​២៨​ឆ្នាំ គឺជា​សមាជិក​ម្នាក់​នៃ​ក្រុម​ចម្រៀង BTS ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​យក​មុខ​របស់​លោក​ជា​គំរូ ដើម្បី​វះកាត់​ឱ្យ​ដូច​មុខ​លោក ដោយកន្លង​មក​នា​ឆ្នាំ​ ២០២១ Oli London ដែល​ជា​តារា​លើ​អ៊ិនធឺណិតម្នាក់​នៅ​អង់គ្លេស​បាន​ចាយ​ប្រាក់​១៥​ម៉ឺន​ដុល្លារ​ លើ​ការ​ចំណាយ​វះកាត់​យក​ទម្រង់​មុខ​ Jimin ប៉ុន្តែ​គេ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ​៕

អានអត្ថបទ៖ បុរស​ជនជាតិ​អង់គ្លេស​វះកាត់​កែ​មុខ​ឱ្យ​ដូច ​Jimin ​ក្រុម BTS រង​ការ​គំរាម​ផ្ដា.ច់​ជីវិត!

ប្រភព៖ vnexpress

Share.