ក្លិបបាល់ទាត់ Manchester City នឹងត្រូវបើកទ្វារកីឡដ្ឋាន Etihad Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវ Arsenal ក្នុងពានរង្វាន់ Premier League រដូវកាល ២០២២-២៣ សប្តាហ៍ទី៣៣ នៅយប់ថ្ងៃទី២៦ ឈានចូលព្រឹកថ្ងៃទី២៧ ខែមេសា វេលាម៉ោង ២:០០ រំលងអធ្រាត្រ។ កាត់សេចក្តីដោយលោក Michael Oliver អាជ្ញាកណ្តាលជនជាតិអង់គ្លេស។

ប្រវត្តិជួបគ្នា៧លើកចុងក្រោយរវាង Arsenal ជាមួយ Man City នៅ Premier League៖
-ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ Arsenal ១-៣ Man City (Premier League)
-ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ Man City ១-០ Arsenal (FA Cup)
-ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ Arsenal ១-២ Man City (Premier League)
-ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ Man City ៥-០ Arsenal (Premier League)
-ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ Arsenal ០-១ Man City (Premier League)
-ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ Arsenal ១-៤ Man City (EPL Cup)
-ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ Man City ១-០ Arsenal (Premier League)។

បច្ចុប្បន្ន Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta កំពុងស្ថិតនៅកំពូលតារាង ជាមួយ៧៥ពិន្ទុ ក្រោយឆ្លងកាត់៣២ប្រកួត ឈ្នះ២៣ ស្មើ៦ និងចាញ់៣ ខណ: Man City របស់លោក Pep Guardiola ស្ថិតនៅលេខរៀងទី២ ជាមួយ៧០ពិន្ទុ ពីការលេង៣០ប្រកួត ឈ្នះ២២ ស្មើ៤ និងចាញ់៤៕

Share.