កីឡាការិនី ហួត គីមហុង ដែលសិក្សា និងលេងបាល់ទាត់នៅសហរដ្ឋអាមេរិក Bryant and Stratton College ពេលនេះបានវិលត្រលប់មកចូលរួមជួយក្រុមនារីជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ហួត គីមហុង ​ធ្លាប់​ជា​កីឡា​ការិនី​ឆ្នើម​របស់​ក្លិបបាល់ទាត់​ភ្នំពេញ​ក្រោន និង​ជាប់​ជម្រើសជាតិនារី​កម្ពុជា និង​ស៊ុត​បញ្ចូល​ទី​​៦​គ្រាប់​ម្នាក់​ឯង​​​ ពេល​ឈ្នះទីម័រ​ខាង​កើត ១២-០ ​ក្នុងព្រឹត្តិការណ៍ ​AFF Women’s Championship 2018​។

គួរដឹងថាកាលពីរាត្រីថ្ងៃទី២៤ ខែមេសា ក្រុមជម្រើសជាតិនារីកម្ពុជា បានវិលត្រលប់មកមាតុភូមិវិញ ក្រោយបានចំណាយពេលហាត់អស់រយៈពេល ៦ខែ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ក្រុមបាល់ទាត់ជម្រើសជាតិនារី នឹងត្រូវប្រកួតបើកឆាក ប៉ះឡាវ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង ៨:០០នាទីយប់ ក្នុងរាជធានីភ្នំពេញ ពោលគឺបន្ទាប់ពីចប់ការប្រកួតរវាង ថៃ ប៉ះ សិង្ហបុរី វេលាម៉ោង ៤:០០នាទីរសៀល។

ក្រុមបាល់​ទាត់ជម្រើសជាតិនារី៖
ពូល A មាន៖ វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី , ឥណ្ឌូនេស៊ី
ពូល B មាន៖ កម្ពុជា, ថៃ, សិង្ហបុរី, ឡាវ៕

តារាងកម្មវិធីប្រកួត របស់ក្រុមជម្រើសជាតិនារីទាំងពូល A និងB៖

Share.