បន្ទាយមានជ័យ៖ ទំនាស់ដីធ្លីត្រូវបានដើមបណ្តឹងយកអេស្កាទ័រកាយកម្ទេចចោលចំនួន៣ខ្នងរងការខូចខាតម៉ូតូ២គ្រឿងកង់១គ្រឿងប្រជាពលរដ្ឋតវ៉ាហិង្សាទើបដកថយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នៅចំណុចផ្សារយួន នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


ប្រជាពលរដ្ឋបានប្រាប់ថា ប្រជាពលរដ្ឋដែលរស់នៅចំណុចនេះមានចំនួន១៣គ្រួសារស្មើ១៣ខ្នងផ្ទះដែលរស់នៅរយៈពេលជាង២០ឆ្នាំហើយដែលភាគច្រើនធ្វើការសំណង់ និងកម្មករនៅប្រទេសថៃសម្រាប់ចិញ្ចឹមជីវិតតែឃើញម្ចាស់ដីលោកស្រី លី ម៉ារី ជាប្រពន្ធសពលោក ទិត្យ លេខ ជាដើមបណ្តឹង បានបញ្ជាឲ្យអេស្កាម៉ូទ័រកាយកម្ទេចផ្ទះចោលឃើញមានកម្លាំងសមត្តកិច្ចនិងអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ ឈរមើល កម្ទេចផ្ទះអស់ចំនួន៣ខ្នងផ្ទះនៅចុងខាងកើតរាបដល់ដីទ្រព្យសម្បត្តិយកមិនទាន់ ខូចខាតម៉ូតូ២គ្រឿងកង់១គ្រឿងទើបប្រជាពលរដ្ឋតវ៉ាហិង្សាយកដុំថ្ម ដំបង គប់ទៅលើគ្រឿងចក្រ បែកកញ្ចក់ចំហៀងនិងកញ្ចក់មុខ ទើបសមត្ថកិច្ចអន្តរាគមន៍ឲ្យដកថយចេញប្រជាពលរដ្ឋសុំអោយថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់ផង។


លោកស្រី លី ម៉ារី បានប្រាប់ថា ដីនេះជាកម្មសិទ្ធរបស់គាត់ត្រឹមត្រូវរយៈពេលជិត៣០ឆ្នាំហើយមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវស្របច្បាប់ត្រូវបានប្រជាពលរដ្ឋរំលោភជាក់ស្តែងមានចំនួន៦ខ្នងផ្ទះដែលទំហំទទឹង២០ម៉ែត្របណ្តោយជាង៥០ម៉ែត្រស្មើ១០៤០ម៉ែត្រការ៉េ បានប្តឹងឈ្នះក្តីទៅសាលាដំបូងខេត្ត និងសាលាឧទ្ធរណ៍រហូតដល់តុលាការកំពូលឈ្នះជាស្ថាបពរទើបជូនដំណឹងដល់ភាគីប្រជាពលរដ្ឋ ៤លើកទើបបានយកគ្រឿងចក្រកាយចេញដើម្បីយកដីអភិវឌ្ឍន៍តែរយៈពេលកន្លងមកធ្លាប់ដោះស្រាយដោយមានការដោះដូរដីចំនួន៧ល្វែង នៅក្បែរផ្សារមិត្តភាពក្រុងប៉ោយប៉ែតតែប្រជាពលរដ្ឋមិនយល់ព្រមទើបមានការឈូសឆាយអនុវត្តន៍សាលក្រមតុលាការកំពូល។


លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ អាជ្ញាធរមិនជំទាស់សាលក្រមតុលាកំពូលនោះទេជាការណែនាំអាជ្ញាធរខេត្តនិងក្រុងចុះពិនិត្យសម្របសម្រួលជូនប្រជាពលរដ្ឋជាក់ស្តែងសិននៅពេលដែលយកអេស្ការម៉ូទ័រវាយកម្ទេចផ្ទះប្រជាពលរដ្ឋ២ខ្នងផ្ទះមានក្នុងបន្ទុកគ្រួសាររហូតជាង១០នាក់រងការខូចខាតទ្រព្យសម្បត្តិហើយនេះជារដូវភ្លៀងប្រជាពលរដ្ឋគ្មានជម្រកទើបសម្រេចរុះរើជម្រកចាស់ដែលវ៉ៃចោលសង់ផ្ទះចំនួន៣ខ្នង ជាបណ្តុះអាសន្នដើម្បីអោយប្រជាពលរដ្ឋទៅក្រុងប៉ោយប៉ែតរកដំណោះស្រាយបន្ត។


This image has an empty alt attribute; its file name is image-609-1024x768.png

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានបញ្ជាក់ថា ក្រោយទទួលព័ត៌មនដឹងប្រជាពលរដ្ឋចំនួន៣គ្រួសារមានផ្ទះ៣ខ្នងដែលមានទំនាស់ដីធ្លីត្រូវបានម្ចាស់ដីជាដើមបណ្តឹងឈ្នះក្តីយកអេស្ការម៉ូទ័រវាយកម្ទេចចោលរាបដល់ដី និងខូចខាតទ្រព្យសម្បត្តិដែលយកមិនទាន់ទើបប្រញ៉ាប់ប្រញ៉ាល់ចុះមកពិនិត្យមើលជាការណែនាំថ្នាក់ដឹកនាំជួយធ្វើការសម្របសម្រួល និងដោះស្រាយជម្រកជូនប្រជាពលរដ្ឋចំនួន៣គ្រួសារជាបណ្តុះអាសន្នសិនធ្វើផ្ទះ១ល្វែងទទឹង៤ម៉ែត្រនិងបណ្តោយ៦ម៉ែត្រធ្វើជា៣ខ្នង លើទីតាំងផ្ទះចាស់ហើយអាជ្ញាធរខេត្ត.ក្រុង និងមន្ត្រីពាក់ព័ន្ធរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅពេលខាងមុខ៕

អត្ថបទ៖ប៉ោយប៉ែត

Share.