ក្រុមបាល់ទាត់​ណាហ្គាវើល បាន​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​ខ្លួន​ថា ក្រុម​មិន​បាន​ចូល​ហ្វឹកហាត់​ផ្លូវការ (Official Training) នៅ​ទីលាន 7NG ដែល​ជា​​ទឹកដី​ប្រកួត​ផ្លូវការ​របស់​ក្រុម​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) នោះ​ទេ ខណៈ​ស្អែក​នេះ​ការ​ប្រកួត​នឹង​មក​ដល់​ហើយ។

សំណេរ​នៅ​លើ​ហ្វេសប៊ុក​ក្លិប​រសៀល​ថ្ងៃ​អង្គារ នេះ​ថា៖«ថ្ងៃ​នេះ​មិន​មាន​ការ​ហ្វឹកហាត់​ផ្លូវការ​នោះ​ទេ​ លើ​ទីលាន​7NG ដែល​ជា​ទឹកដី​របស់​ក្លិប​បាល់ទាត់​នគរបាល​ជាតិ ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ណាហ្គាវើលដ៍ នា​ថ្ងៃ​ស្អែក​នេះ ព្រោះ​ភ្លៀង​ធ្លាក់​ជោគជាំ ធ្វើ​ឲ្យ​ទឹក​លិច​ពុំ​អាច​ហ្វឹកហាត់​បាន។ សង្ឃឹម​ថា​នៅ​ថ្ងៃ​ស្អែក អាកាសធាតុ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ»។

អគ្គស្នងការដ្ឋាន​នគរបាលជាតិ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ណាហ្គាវើល ប្រចាំ​សប្ដាហ៍​ទី​៣ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 វេលា​ម៉ោង​៣:៣០នាទី​រសៀល លើ​ទីលាន​បាល់ទាត់7NG ដែល​មាន​ទីតាំង​នៅ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល៕

Telegram-Troryorng
Share.