ប្រកួតបើកឆាកដំបូងសម្រាប់វិញ្ញាសាបាល់ទះបុរស ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ថៃ ឈ្នះ ម៉ាឡេស៊ី, ឥណ្ដូនេស៊ី ឈ្នះ ហ្វីលីពីន, វៀតណាម ឈ្នះ មីយ៉ាន់ម៉ា និងកម្ពុជា ឈ្នះ សិង្ហបុរី។

វិញ្ញា​សា​បាល់​ទះផ្នែកបុរស ក្នុងសាល​ សរុបមាន​ចំនួន ៨ប្រទេសចូល​រួម​មាន​ម្ចាស់ផ្ទះ កម្ពុជា, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី ដែលត្រូវចែកជា ២ពូល​រួចរាល់។

ប្រកួតទី១ ពូល B ៖បាល់ទះបុរស ថៃ ឈ្នះ ម៉ាឡេស៊ី ដោយលទ្ធផល ៣សិត ទល់ ០

  • សិត១៖ ថៃ ២៥-២០ ម៉ាឡេស៊ី
  • សិត២៖ ថៃ ២៥-១៧ ម៉ាឡេស៊ី
  • សិត៣៖ ថៃ ២៥-២០ ម៉ាឡេស៊ី

ប្រកួតទី២ ពូល A៖ បាល់ទះបុរស ឥណ្ដូនេស៊ី ឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៣សិត ទល់ ០

  • សិត១៖ ឥណ្ដូនេស៊ី ២៥-១៨ ហ្វីលីពីន
  • សិត២៖ ឥណ្ដូនេស៊ី ២៥-១៨ ហ្វីលីពីន
  • សិត៣៖ ឥណ្ដូនេស៊ី ២៥-២៣ ហ្វីលីពីន

ប្រកួតទី៣ ពូល B៖ បាល់ទះបុរស វៀតណាម ឈ្នះ មីយ៉ាន់ម៉ា ដោយលទ្ធផល ៣សិត ទល់ ០

  • សិត១៖ វៀតណាម ២៥-១៤ មីយ៉ាន់ម៉ា
  • សិត២៖ វៀតណាម ២៥-២១ មីយ៉ាន់ម៉ា
  • សិត៣៖ វៀតណាម ២៥-១៨ មីយ៉ាន់ម៉ា

ប្រកួតទី៤ ពូល A៖ បាល់ទះបុរស កម្ពុជា ឈ្នះ សិង្ហបុរី ដោយលទ្ធផល ៣សិត ទល់ ០

  • សិត១៖ កម្ពុជា ២៥-១៤ សិង្ហបុរី
  • សិត២៖ កម្ពុជា ២៥-១៩ សិង្ហបុរី
  • សិត៣៖ កម្ពុជា ២៥-២០ សិង្ហបុរី

សម្រាប់​កម្មវិធីប្រកួតបន្តនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះមាន៖​ ម៉ាឡេស៊ី ប៉ះ មីយ៉ាន់ម៉ា, ថៃ ប៉ះ វៀតណាម, សិង្ហបុរី ប៉ះ ឥណ្ឌូនេស៊ី, កម្ពុជា ប៉ះ ហ្វីលីពីន ការប្រកួត​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង ១២:០០នាទីថ្ងៃត្រង់តទៅ នៅពហុកីឡដ្ឋានជាតិ៕

Share.