ព្រឹទ្ធាចារ្យ ប៉ែន ផាត រហស្សនាមពស់កេងកងគឺជាបុរសកម្ពុជាតែម្នាក់គត់ ដែលធ្លាប់ប្រកួតជាមួយ Pele ស្តេចបាល់ទាត់ពិភពលោក កាលពីឆ្នាំ១៩៧៣ នៅ​តែ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គោព្រៃជំទង់កម្ពុជា ឡើង​ទៅ​ជុំបន្តវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ទស្សនាវីដេអូ៖«ព្រឹទ្ធាចារ្យ ប៉ែន ផាត នៅ​តែ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គោព្រៃជំទង់កម្ពុជា ឡើង​ទៅ​ជុំបន្ត»

លោកគ្រូក៏ជា វីរៈបុរសបាល់ទាត់មួយរូបក្នុងការជួយអោយកម្ពុជាទទួលចំណាត់លេខ ៤ ក្នុងពានរង្វាន់ AFF Asian Cup 1972 និងជួយអោយកម្ពុជាយកឈ្នះជប៉ុន ១-០, ចាញ់ចិនត្រឹម ១-០ ទស្សវត្តន៍៦០។

លោកគ្រូក៏រួមចំនែក បំបាក់ក្រុមដំរីថៃ ៣-០ នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីក្នុងពានរង្វាន់ President Cup ។ បំណងប្រាថ្នាធំបំផុតរបស់លោកគ្រូគឺចង់អោយបាល់ទាត់កម្ពុជាបច្ចុប្បន្នរីកចម្រើនខ្លាំងបន្ថែមទៀត៕

Share.