ទីបំផុត​ក្រុម​អាហ្សង់ទីន ជា​បេក្ខភាព​ចុងក្រោយ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាមេរិក​ខាង​ត្បូង Copa América 2021 ក្រោយ​យក​ឈ្នះ​លើ​ក្រុម​កូឡុំប៊ី ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នៅ​ព្រឹក​ថ្ងៃ​ពុធ នេះ​​ដោយ​បាល់ទាត់​ប៉េណាំងទី​កាត់​សេចក្តី​៣ទល់២ ក្រោយ​ប្រកួត​ស្មើ​គ្នា​ពេញ​ម៉ោង​១ទល់១។ សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាង​ក្រោម៖

ដូច្នេះ​ក្រុម​អាហ្សង់ទីន ត្រូវ​ឡើង​​ទៅ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​សៅរ៍ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ដើម្បី​ដណ្តើម​ជើង​ឯក ហើយ​ក្រុម​កូឡុំប៊ី ត្រូវ​ប៉ះ​ក្រុម​បេរ៉ូ ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣ នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០២១។

​ពានរង្វាន់ 2021 Copa América រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩១៦ ហើយ​ក្រោយ​មក​វិវត្តន៍​រៀបចំ​នៅ​រាល់​៣ឆ្នាំ​ម្តង ដោយ​ប្រទេស​អ៊ុយរ៉ាហ្គាយ ឈ្នះ​ពានរង្វាន់​បាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៥លើក ខណៈ​ក្រុម​ប្រេស៊ីល ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​​កាល​ពី​ឆ្នាំ​២០១៩។ ចំណែក​ក្រុម​អាហ្សង់ទីន ធ្លាប់​ឈ្នះ​បាន​១៤លើក ក្រុម​ប៉ារ៉ាហ្គាយ និង​ឈីលី ឈ្នះ​បាន​ម្នាក់​២លើក និង​កូឡុំប៊ី និង​បូលីវី ឈ្នះ​ម្នាក់​១លើក។

បើ​និយាយ​ពី​ប្រវត្តិ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Copa América រវាង​ប្រេស៊ីល និង​អាហ្សង់ទីន វិញ​ធ្លាប់​ជួប​គ្នា​ដូចជា៖
-១៩៣៧៖​ អាហ្សង់ទីន ២-០ ប្រេស៊ីល
-២០០៧៖​ ប្រេស៊ីល ២-២ (៤-២) អាហ្សង់ទីន
-២០០៧៖ ប្រេស៊ីល ៣-០ អាហ្សង់ទីន

Telegram-Troryorng
Share.