មណ្ឌលខេត្តព្រះសីហនុ មានអាសនៈសភាចំនួន៣កៅអី។ ក្នុងចំណោមបេក្ខជនពេញសិទ្ធិ និងបម្រុង សរុប៦រូប មានបេក្ខជន១រូបកើតនៅឆ្នាំ២៩៨០។ ក្រៅពីនេះសុទ្ធតែបេក្ខជនកើតន្លោះឆ្នាំ១៩៥០ដល់ឆ្នាំ១៩៦០។

បេក្ខជនពេញសិទ្ធិ លំដាប់លេខរៀងទី១ គឺឯកឧត្តម សាយ សំអាល់​ កើតឆ្នាំ១៩៨០។ ឯកឧត្តម មានមុខតំណែងជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ។ ឯកឧត្តម ជាឥស្សរជនវ័យក្មេងមុនគេចូលកាន់មុខតំណែងរដ្ឋមន្រ្តី។

ឯកឧត្តម សាយ សំអាល់

ពីដំបូងឡើយ ឯកឧត្តម សាយ សំអាល់ មានតួនាទីជាអនុប្រធានក្រុមការងារនៅខេត្តត្បូងឃ្មុំ ប៉ុន្តែដោយសារតម្រូវការចាំបាច់នៃការអភិវឌ្ឍខេត្តព្រះសីហនុ រួមទាំងការងារបរិស្ថាន ទើបថ្នាក់ដឹកនាំសម្រេចតែងតាំងជាប្រធានក្រុមការងារខេត្តព្រះសីហនុជំនួសឯកឧត្តម ប៉ុល សារឿន។

បេក្ខជនលំដាប់ទី២ គឺឯកឧត្តម តឹករ៉េត សំរេច មានមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ ចំណែកលំដាប់ទី៣ គឺឯកឧត្តម សូ ខនឬទ្ធីគុណ មានមុខតំណែងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។

ដោយឡែកបេក្ខជនបម្រុង៣រូបទៀត រួមមានឯកឧត្តម ចេវ គឹមហេង ឯកឧត្តម នេន ម៉ាល័យ និងឯកឧត្តម តាក វណ្ណថា។ ជាការកត់សម្គាល់សម្រាប់បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តព្រះសីហនុ មិនមានបេក្ខជនជាស្រ្តីនោះទេ៕

បេក្ខជនបម្រុង
ពិធីប្រកាសបេក្ខជន
Share.