នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងខេត្តកែប កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាអាគ័តត្លុង (ហែលទឹក និងរត់) ឯកត្តជននារី។

នេះគឺជាមេដាយ​មាសទី​៦ របស់កម្ពុជា គិតត្រឹមម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី៦ ខែឧសភា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងជាលើកដំបូងក្នុងរយ:ពេល ៦៤ឆ្នាំ។

កីឡាទ្រីយ៉ាត្លុង៖
វិញ្ញាសាអាគ័តត្លុង៖ កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន ឈ្នះមេដាយមាស១
កីឡា​ជឺជីតស៊ូត៖
វិញ្ញាសា​សម្តែង​បុរស​គូ៖ កីឡាករ គង់  ម៉ូណាមិថុរ៉ា និង​កីឡាករ តូច ពិក្កដា ឈ្នះ​មេដាយ​មាស១
កីឡា​គុន​ល្បុក្កតោ៖
វិញ្ញាសា​សម្តែងនារី​ឯកត្តជន៖ កីឡាការិនី ម៉ៅ លក្ខិណា ឈ្នះ​មេដាយ​មាស១
វិញ្ញាសា​សម្តែង​បុរស​ឯកត្តជន៖ កីឡាករ ពន្លឺ ពេជ្រមរកត ឈ្នះ​មេដាយ​មាស១
វិញ្ញាសា​សម្តែង​បុរស​ឯកត្តជន៖ កីឡាករ គីម ទិត្យវឌ្ឍនៈ ឈ្នះ​មេដាយ​មាស១
វិញ្ញាសាសម្តែង​នារី​ឯកត្តជន៖ កីឡាការិនី យ័ស សញ្ចនា ឈ្នះ​មេដាយ​មាស១៕


Share.