នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីគឺលោក Pep Munoz វ័យ៤៣ឆ្នាំ ជនជាតិសញ្ជាតិអេស្ប៉ាញ ដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន។

ចំពោះបទពិសោធន៍ការងារជាគ្រូបង្វឹបរយ:ពេលជាង១៩ឆ្នាំ ខណ:លោក Pep បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។

លោក Pep ចំណាយរយ:ពេល៤ឆ្នាំជាមួយ U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ១ដង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅប្រទេសចិនដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន៕

Share.