ព្រឹត្តិការណ៍ ប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ នៅ​កម្ពុជា បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ពី​រាត្រី​ថ្ងៃ​ទី០៥ ខែឧសភា កនុំ្លង​ទៅ ដោយមានអ្នកចូលរួមទស្សនាទាំងជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់។

ក្នុងពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដែរ អត្តពលិកដែលកាន់ទង់ជាតិ​របស់ខ្លួន ក្នុង​ពិធីបើក​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ នា​រាត្រី​ថ្ងៃទី០៥ ខែឧសភា មានដូចខាង​ក្រោម៖

  • ប្រ៊ុយណេ-កីឡា​ការិនី MUHAMMAD ALI SAIFULLAH (​បញ្ច​សីលា)
  • ឥណ្ឌូណេស៊ី – កីឡា​ការិនី FLAIRENE CANDRED (ហែលទឹក)
  • ឡាវ – កីឡា​ការិនី SOULASITH KHAMVONGSA (ប៉េតង់)
  • ម៉ាឡេស៊ី – កីឡា​ការនី SHARMENDRAN RAGHONATHAN (ការ៉ាត់តេ)
  • មីយ៉ាន់ម៉ា – កីឡា​ការនី KHAING LIM AUNG (វ៉ូវីណាម)
  • ហ្វីលីពីន – កីឡា​ការិនី ALYSSA VALDEZ (បាល់ទះ)
  • សិង្ហបុរី – កីឡា​ការិនី TERRY TAY (កាយសម្ព័ន្ធ)
  • ថៃ – កីឡាករ CHANATHIP JAKRAWAN (បាល់បោះ)
  • ទីម័រខាងកើត – កីឡាករ FELISBERTO DE DEUS (អត្តពលិកម្ម)
  • វៀតណាម – កីឡាករ HUY HOANG NGUYEN (ហែលទឹក)
  • កម្ពុជា – PRUM SOMNANG (គុនខ្មែរ)

គួរបញ្ជាក់ថា ប្រទេសចំនួន ១១ ដែលបានចូលរួមបញ្ជូនប្រតិភូកីឡារបស់​មក​ចូល​រួម​ប្រកួត​កីឡាស៊ីហ្គេម នៅ​កម្ពុជា មានដូចជា ប្រ៊ុយណេ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, ទីម័រខាងកើត, វៀតណាម និង ម្ចាស់ផ្ទះកម្ពុជា៕

Share.