កីឡាករ​ប្រេស៊ីល Marques Marcio

ក្រុម​ភ្ញៀវ​បឹងកេត និង​ណាហ្គាវើល សុទ្ធ​យក​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​​ដូចៗ​នៅ​ក្នុង​ប្រកួត​​ល្ងាច​ថ្ងៃ​ពុធ ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១ នេះ ប្រចាំ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 ខណៈ​តាម​ការ​កំណត់​ក្រុម​ដែល​ឈ្នះ​ទទួល​បាន​៣ពិន្ទុ។

ក្រុម​បឹងកេត បាន​យកឈ្នះ​ម្ចាស់​ផ្ទះ​អាស៊ីអឺរ៉ុប ដោយ​លទ្ធផល​ ៣ទល់១ លើ​ទីលាន​កីឡដ្ឋាន​ AEU Sport Park។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​បឹងកេត រក​បាន​ដោយ​កីឡាករ​ ចាន់ វឌ្ឍនាកា ២គ្រាប់ និង​កីឡាករ សែត រ៉ូស៊ីប ១គ្រាប់ ស្រប​ពេល​កីឡាករ​កាម៉េរ៉ូ​ Abbee Ndjoo រក​បាន១គ្រាប់​អោយ​អាស៊ីអឺរ៉ុប វិញ។

ដោយ​ឡែក​ក្រុម​ណាហ្គាវើល វិញ​បាន​យកឈ្នះ​ម្ចាស់​ផ្ទះ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) ដោយ​លទ្ធផល​៤ទល់០ លើ​ទីលាន​ 7NG។ កីឡាករ​ប្រេស៊ីល Marques Marcio បាន​រក​គ្រាប់​បាល់៣គ្រាប់​ម្នាក់​ឯង​ (Hat-trick) ឱ្យ​ណាហ្គាវើល ហើយ​កីឡាករ​ខ្មែរ-បារាំង គួច ដានី រក​បាន​១គ្រាប់​ដែរ។

Telegram-Troryorng
Share.