ផ្ទេរភារកិច្ច លោក ណុប ដារ៉ា ឋានរន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ២ ពីអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ទៅកាន់តំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល។ ការផ្ទេរភារកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទេរតំណែង លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ទៅកាន់អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ។  

រូបភាពខាងឆ្វេងដៃ លោក ណុប ដារ៉ា ឯរូបខាងស្ដាំដៃ លោក នៃ ចារី

លោក ណុប ដារ៉ា អតីតអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ទេរតួនាទីមកកាន់ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង។ កាន់តំណែងអភិបាលរងខេត្តបាត់ដំបង ប្រមាណជា ១ឆ្នាំ ឥលូវ លោក ណុប ដារ៉ា ត្រូវបានផ្ទេរមកកាន់ជា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាលវិញ។ 

អនុក្រឹត្យស្ដីពីការផ្ទេរកិច្ចមន្រ្តីរាជការ ដោយបានផ្ទេរលោក ណុប ដារ៉ា ពីអភិបាលរងខេត្តបាត់ដំបង ទៅកាន់តំណែងអភិបាលរងខេត្តកណ្ដាលវិញ
លោក ណុប ដារ៉ា
Share.