ត្រៀមហ៊ូទាំងអស់​គ្នា សម្រាប់​អ្នក​ស្នេហាវិស័យ​កីឡាបាល់ទះ វិញ្ញា​សា​បាល់​ទះផ្នែកនារី ក្នុង​សាល នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី០៩ ខែឧសភា នេះហើយ ក្រោយ​កម្មវិធី​ប្រកួតផ្នែកបុរស ត្រូវ​បាន​បញ្ចប់ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។

ដោយក្រុមនារីកម្ពុជា នឹង​ត្រូវ​ជួបក្រុមនារីហ្វីលីពីន នារាត្រីនេះ និងមាន ៣គូរផ្សងទៀត ដូចជា ម៉ាឡេស៊ី ជួប មីយ៉ាន់ម៉ា, វៀតណាម ជួប សិង្ហបុរី, ឥណ្ឌូណេស៊ី ជួប ថៃ ចាប់ពីម៉ោង ១២:នាទីថ្ងៃត្រង់តទៅ។

វិញ្ញា​សា​បាល់​ទះផ្នែកនារី ក្នុងសាល​ សរុបមាន​ចំនួន ៨ប្រទេសចូល​រួម​ ចែកចេញជា ២ពូលមាន​ម្ចាស់ផ្ទះ កម្ពុជា, វៀតណាម, ហ្វីលីពីន, និងសិង្ហបុរី និងពូល A មាន៖ ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា។
ខណ:ការប្រកួត​នៅ​ថ្ងៃ​នេះមាន​ដូច​ខាងក្រោម៖

  • ប្រកួតទី១ ពូល A ៖ ម៉ាឡេស៊ី ជួប មីយ៉ាន់ម៉ា វេលាមៅង ១២:០០នាទីថ្ងៃត្រង់
  • ប្រកួតទី២ ពូល B ៖ វៀតណាម ជួប សិង្ហបុរី វេលាមៅង ២:៣០នាទីរសៀល
  • ប្រកួតទី៣ ពូល A ៖ ឥណ្ឌូណេស៊ី ជួប ថៃ វេលាមៅង ៥:០០នាទីល្ងាច
  • ប្រកួតទី៤ ពូល B ៖ ហ្វីលីពីន ជួប កម្ពុជា វេលាមៅង ៧:៣០នាទីយប់

គួរបញ្ជាក់ថា សម្រាប់​ក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា ក្នុងព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាន​ឈ្នះ​មេដាយប្រាក់​ក្រោយ​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-០ នាថ្ងៃទី០៨ ខែឧសភា ក្នុងពហុកីឡដ្ឋានជាតិ៕

Share.