តាមរយៈការបង្ហោះសារលើហ្វេសប៊ុកផេករបស់ Thairath Sport កាលពីម៉ោងប្រមាណជា ១២ថ្ងៃត្រង់ ថ្ងៃ អង្គារ នេះថា កម្ពុជាមានទឹកចិត្តចែករំលែក និង ស្វាគមន៍ដល់អ្នកគាំទ្រទាំងជាតិ និង អន្តរជាតិបានយ៉ាងល្អ។

May be an image of 6 people, people studying and text
May be an image of 2 people, people studying, clothes iron, hospital and text

ផេករបស់ Thairath Sport បានសរសេរទៀតថា ទោះបីអាកាសធាតុនៅកម្ពុជាក្ដៅក៏ពិតមែន ប៉ុន្ដែវាមិនខុសពីនៅប្រទេសថៃ ទេ ហើយម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ បានរៀបចំក្រុមអ្នកស្មគ្រ័ចិត្តដើម្បីសម្របសម្រួល និងរង់ចាំស្វាគមន៍យ៉ាងកកក្ដៅចាប់តាំងពីការដើរចូលទីលានប្រកួត។

May be an image of 8 people, people studying and text
May be an image of 1 person
May be an image of 4 people, people studying and crowd

នៅក្នុងទីលានប្រកួត ឬ ស្តាត អ្នកស្មគ្រ័ចិត្តកម្ពុជាក៏មានចែកទឹក ដល់អ្នកគាំទ្រដែលមកទស្សនាការប្រកួតដែរ ក្នុងនោះមានក្រុម Thairath Sport News ដែលប្រចាំការនៅកីឡដ្ឋានផ្សេងៗក៏ទទួលបាន អាហារសម្រន់ ទឹកត្រជាក់ និង ទទួលបានសេវាផ្សេងៗដែរ។

May be an image of 4 people and people studying

Thairath Sport ក៏បានសរសេរទៀតដែរថា ជនជាតិខ្មែររាប់អានជនជាតិថៃ មិនដូចក្រុមចម្រូងចម្រាសមួយចំនួនតូចកំពុងបង្កចលនាអសកម្មនៅលើបណ្ដាញសង្គមទេ។ តាមពិតទៅប្រជាជនកម្ពុជាទាំងអស់ គឺ ចិត្តល្អ និង យោគយល់អធ្យាស្រ័យគ្នាណាស់៕

ប្រភព៖ ផេកហ្វេសប៊ុក Thairath Sport

Share.