ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​​១៩៥៩ មក​ម៉្លេះ ដោយ​ធ្វើ​ឡើង​រយៈ​ពេល​២ឆ្នាំ​ម្តង ខណៈ​កម្ពុជា បាន​​ក្លាយ​ជា​ប្រទេស​ទី៨​ហើយ ដែល​រក​បាន​មេដាយ​មាស​ច្រើន​ជាង​១០០គ្រឿង គ្រប់​សម័យកាល គិត​ត្រឹម​ថ្ងៃ​​ទី​៥​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣២ លើ​ទឹកដី​រាជធានី​ភ្នំពេញ។

ខាង​ក្រោម​ជា​​តារាង​ចំណាត់​ថ្នាក់​បណ្ដោះអាសន្ន​គិត​ត្រឹម​ស៊ីហ្គេម​លើក​ទី៣១ កន្លង​ទៅ​នៅ​​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ខណៈ​ម្ចាស់​មេដាយ​ក្នុង​ឆ្នាំ​២០២៣ នេះ​មិន​ទាន់​បញ្ចប់​នោះ​ទេ។

ដូច្នេះ​​សម្រាប់​កម្ពុជា មេដាយ​មាស​កើន​​ជាង​១០០​គ្រឿង​ហើយ​ខណៈ​បាន​ចូលរួម​ត្រឹម​២១​លើក​ប៉ុណ្ណោះ គិត​ត្រឹម​ឆ្នាំ​២០២១ រក​បាន​៧៨​គ្រឿង​មក​ហើយ ដោយ​ក្នុង​នោះ៖
-ស៊ីហ្គេម​​ឆ្នាំ​១៩៦១ នៅ​មីយ៉ាន់ម៉ា បាន​មេដាយ​មាស​១គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​១៩៦៥ នៅ​ម៉ាឡេស៊ី បាន​មេដាយ​មាស​១៥គ្រឿង​
-ស៊ីហ្គេមឆ្នាំ​១៩៧១ នៅ​ម៉ាឡេស៊ី បាន​មេដាយ​មាស​១៧គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​១៩៧៣ នៅ​សិង្ហបុរី បាន​មេដាយ​មាស​៩គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០០១ នៅ​ម៉ាឡេស៊ី បាន​មេដាយ​មាស​០១គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០០៣ នៅ​វៀតណាម បាន​មេដាយ​មាស​០១គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០០៧ នៅ​ថៃ បាន​មេដាយ​មាស​០២គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០០៩ នៅឡាវ បាន​មេដាយ​មាស​០៣គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០១១ នៅ​ឥណ្ឌូណេស៊ី បាន​មេដាយ​មាស​០៤គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០១៣ នៅមីយ៉ាន់ម៉ា បាន​មេដាយ​មាស​០៨គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០១៥ នៅ​សិង្ហបុរី បាន​មេដាយ​មាស​០១គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី បាន​មេដាយ​មាស​០៣គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន បាន​មេដាយ​មាស​០៤គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម បាន​មេដាយ​មាស​០៩គ្រឿង
-ស៊ីហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា បាន​មេដាយ​មាស​៤០គ្រឿង (បណ្ដោះអាសន្ន​ត្រឹម​ថ្ងៃ​ទី៩ ឧសភា)

Share.