បន្ទាយមានជ័យ៖ បុរសម្នាក់ខឹងឪពុកស្ដីបន្ទោសរឿងមិនជួយធ្វើការងារផ្ទះ ទាញយកកាំបិទផ្គាក់កាប់ឪពុកបង្កើតរបស់ខ្លួនឱ្យរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់ឯមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះភ្លាមៗ។

ជនសង្ស័យមានឈ្មោះថាហ៊ាវ ប៊ុនហួន ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ ទឿ ហៀត ភេទប្រុស អាយុ៥៣ឆ្នាំត្រូវជាឪពុក បង្កើតរបស់ជនស្ស័យ ទាំងពីនាក់រស់នៅផ្ទះជាមួយគ្នា ក្នុងភូមិភ្នំលៀប ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។

តាមសាច់ញាតិក្រុមគ្រួសារបានឲ្យដឹងថាកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ មុនកើតហេតុ ឪពុកប្រើឱ្យជនសង្ស័យបោះសំអាតផ្ទះ តែរូបគេមិនធ្វើ ហើយក៏ត្រូវឪពុកស្ដីបន្ទោសតិចតួច តែរូបគេប្រកែកឈ្លោះជាមួយឪពុករហូតតឹងសសៃកដាក់គ្នាទៅវិញទៅមក ទើបកូនប្រុសទាញយកកាំបិតផ្គាក់កាប់ឪពុកចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់តែម្ដង។

ក្រោយ កើតហេតុកម្លាំងជំនាញចុះទៅពិនិត្យស្រាវជ្រាវដល់ទីតាំងខាងលើ ហើយឃាត់ខ្លួនបង្ក និងកាំបិតផ្គាក់១ដើមយកកាន់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីសាកសួរ ។

This image has an empty alt attribute; its file name is ហិង្សា៧.jpg

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើបែបនេះមែន ទើបសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖ សង្គម

Share.