សិល្បៈជាតិ៖ ទីបំផុតយុវតី បូ សំណាង បើទោះមិនបានមេដាយក៏ដោយ តែយុវតីរូបនេះបានរត់ដល់គោលដៅ និងយកបេះដូងជនរួមជាតិ បេះដូងប្រទេសជិតខាង និងបេះដូងមហាជនលើពិភពលោក។

ដើម្បី​លើកទឹកចិត្តសម្រាប់ការអត់ធ្មត់ដល់យុវតីចិត្តស៊ូ បូ សំណាង ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសជួយឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ។

ហើយតាមរយៈ លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានមានសប្បុរសជនជាច្រើនជួយឧបត្ថម្ហដល់យុវតីរូប៖

-លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ១លានរៀល
-លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ១លានរៀល
-លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុតិ្តធម៌ ២លានរៀល
-លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ១លានរៀល
-លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួង បរិស្ថាន ១លានរៀល
-លោក លឹម ជាវុត្ថា នាយកគ្រប់គ្រង ហ្វេ្រសយ៉ូវ ផ្តល់ថវិកា ១ លានរៀល
-លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកា ៥០ ម៉ឺនរៀល
-លោក ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកា ១ លានរៀល ។
-ឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ ទឹកប្រាក់ ៥០០ដុល្លារ។
-បណ្ឌិត ងឿន ផល្លីនពោធីតា ផ្តល់ថវិកា ១០០ ដុល្លារ។
ហើយក្នុងនោះ គេក៏ឃើញមាន លោកឧកញ៉ា ស្រី ចាន់ថន ជួយថវិកា ៥លានរៀល ។ ចំណែកឯសប្បុរសជនហង្សមាស ផ្ដល់ថវិកាចំនួន ១៦៧៥ ដុល្លារ។

យ៉ាងណាមិញ ទំហំទឹកប្រាក់ដែលយុវតីចិត្តស៊ូ បូ សំណាង ទទួលបានសរុបប្រមាណ ១៥៦៥០ ដុល្លារពីបណ្ដាសប្បុរសជន និងថ្នាក់ដឹកនាំ។

អ្វីដែលសំខាន់ជាងនេះ យុវតី បូ សំណាង បានប្រាប់អ្នកសារព័ត៌មានត្រយងថា ទឹកប្រាក់ដែលទទួលបានជាង ១ ម៉ឺនដុល្លារនេះ ទុកសម្រាប់ជួយម្ដាយដើម្បីដោះស្រាយបំណុលធនាគារ និងទុកមួយចំណែកខ្លះដើម្បីបន្តការសិក្សារបន្ថែមទៀត។

យុវតីរូបនេះបានបន្ថែមទៀតថា សព្វថ្ងៃនេះប្អូនស្រីគឺមានតែម្ដាយម្នាក់ប៉ុណ្ណោះ ដែលនៅក្បែរមើលថែរូបប្អូន ចំណែកឯឪពុកគឺបានលាចាកលោកនេះបាត់ទៅហើយ។ គ្រួសាររបស់ប្អូន គឺមានម្ដាយជាអ្នករាប់រងបន្ទុកគ្រួសារទាំងមូលផងដែរ៕

Share.