សារព័ត៌មាន CNA បានចុះផ្សាយថា អត្តពលិកកម្ពុជាម្នាក់ បានឈ្នះបេះដូងប្រជាជនកម្ពុជា បន្ទាប់ពីបានព្យាយាមបញ្ចប់ការប្រកួតកីឡាលើវិញ្ញាសារអត្តពលកម្មប្រភេទរត់ចម្ងាយ ៥០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកាលពីថ្ងៃចន្ទ (៨ ឧសភា) ទោះបីជាគេរកឃើញអ្នកឈ្នះលើវិញ្ញាសារនេះ ៦នាទីមុនក៏ដោយ។

ក្រៅពីស្ថាប័នព័ត៌មានបរទេស CNA ក៏មានស្ថាប័នព័ត៌មានបរទេសមួយចំនួនទៀតដូចជា The Straits Times, American Drudge Report, Today online, Lumi News Malaysia បានសរសេរសរសើរពីកីឡាការិនី ប៊ូ សំណាង ដែលបានយកឈ្នះបេះដូងប្រជាជនជាច្រើន ទោះបីជាមិនទទួលបានជោគជ័យក៏ដោយ។

កីឡាការិនី ប៊ូ សំណាង ​បាន​រត់ដល់ទីផ្ដាច់ព្រ័ត្រក្រោមដំណក់ទឹកភ្លៀងទាំងទឹកភ្នែក ដោយលើកដៃអរគុណអ្នកគាំទ្ររូបនាងទោះបីជានាងមិនទទួលបានលទ្ធផលល្អជូនជាតិក៏ដោយ។

កីឡាករ​ដែល​ឈ្នះ​ គឺ​កីឡាការិនី​វៀតណាម Nguyen Thi Oanh បាន​បញ្ចប់​ការ​ប្រណាំង​មុន​៥​នាទី​៥៤​វិនាទី ចំណែក​គូ​ប្រកួត​ដែល​ឈរ​លេខចំណាត់ថ្នាក់លេខ​២​ ចុង​ក្រោយ​គឺ កីឡាករកម្ពុជា រុន រំដួល៕

ប្រភព៖ CNA

Share.