ក្រោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ មិនអាចឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍ស៊ីហ្គេម ពោលគឺបញ្ចប់ចំណាត់ថ្នាក់ទី៣ មាន៤ពិន្ទុ ពីការលេង៤ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់២។

ខណ: Keisuke Honda ក៏អស់ភារកិច្ចជាគ្រូបង្វឹកក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ ប៉ុន្តែមុននឹងលា លោកក៏បានថ្លែងមុនក្នុងហ្វេសប៊ុកដូច្នេះថា៖«អរុណសួស្តី! ដូចអ្នកទាំងអស់គ្នា បានដឹងហើយថា ភារកិច្ចរបស់ខ្ញុំ ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់កាលពីយប់មិញ»។

«ពួកយើងចង់ឲ្យអ្នកទាំងអស់គ្នា សប្បាយចិត្តជាមួយលទ្ធផលល្អប្រសើរមួយ។ ប៉ុន្តែពួកយើង មិនអាចធ្វើបាន។ ពួកយើងមិនគួរសន្យានោះទេ ហើយពេលខ្លះខ្ញុំក៏ពិបាកទទួលយកលទ្ធផលមិនល្អទាំងនោះដែរ។ខ្ញុំមានអារម្មណ៍ថា ការដឹកនាំរបស់ខ្ញុំ បរាជ័យជាច្រើនដង ចាប់ពីឆ្នាំ២០១៨មក»។

ប៉ុន្តែអ្នកទាំងអស់គ្នា (អ្នកគាំទ្រ និងកីឡាករ) ជាកម្លាំងចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំ។ ទាំងនេះ គឺជាមូលហេតុ ដែលខ្ញុំបន្តភារកិច្ចការងារខ្ញុំ រហូតដល់បញ្ចប់រយ:ពេល៥ឆ្នាំនេះ។អ្នកគាំទ្រ និងកីឡាករទាំងអស់ បានផ្ដល់ឲ្យខ្ញុំគ្រប់យ៉ាង។ ខ្ញុំមានមោទកភាពចំពោះអ្នកទាំងអស់គ្នា។ជាចុងក្រោយ ខ្ញុំចង់និយាយពាក្យមួយម៉ាត់ថា «ត្រូវមានក្តីស្រមៃ ហើយដើរតាមក្តីស្រមៃខ្លួន»៕

Share.