ត្រៀមហ៊ោរទាំងអស់​គ្នា ប្រដាល់គុនខ្មែរ​វគ្គ​ផ្ដាច់ព្រ័ត្រ ៩នាក់ទៀត នឹងដណ្ដើម​មេដាយ​មាស ថ្ងៃទី១១ ខែឧសភា នេះ ចាប់​ពី​ម៉ោង ០២:០០នាទីរសៀលតទៅ នៃព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅសាលដំរី ក្នុងពហុកីឡដ្ឋានជាតិមរតតេជោ។

កាលវិភាគប្រកួត​មាន​ដូច​ខាង​ក្រោម៖

សម្រាប់​ការ​ប្រកួត​ប្រដាល់​គុនខ្មែរ វគ្គផ្ដាច់​ព្រ័ត្រ កាល​ពី​ម្សិល​មិញ កម្ពុជា ដណ្តើមបានមេដាយមាស ៥គ្រឿង និងប្រាក់១គ្រឿង ក្នុងការប្រកួត កីឡាប្រដាល់គុនខ្មែរប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុង​នោះ​មាន​៖

កីឡាករ ម៉ាប់ ធារ៉ា (កម្ពុជា) ទម្ងន់៤៥គីឡូក្រាម
កីឡាករ ភុន ពិសិដ្ឋ (កម្ពុជា) ទម្ងន់៤៨គីឡូក្រាម
កីឡាករ ខាំ ខ្លានាង (កម្ពុជា) ទម្ងន់៥១គីឡូក្រាម
កីឡាករ ហ៊ីម គឹមរៀង (កម្ពុជា) ទម្ងន់៥៤គីឡូក្រាម
កីឡាការិនី សំ សំណាង (កម្ពុជា) ទម្ងន់៦០គីឡូក្រាម
កីឡាករ ឡៅ ចិត្រា (កម្ពុជា) ទម្ងន់៦៧គីឡូក្រាម៕

Share.