ខ្សែការពារ Sasalak Haiprakhon របស់​​ថៃ ត្រូវ​បាន​ក្លិប​បាល់ទាត់ Jeonbuk Hyundai Motors នៅ​លីគ​កំពូល​​កូរ៉េខាងត្បូង ចុះ​កិច្ចសន្យា​ផ្លូវការ​នាំ​យក​ទៅ​ចូលរួម​ក្រុម​ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​រយៈពេល​៦​ខែ ពី​ក្រុម Buriram United របស់​ថៃ។

អ្វី​ដែល​ត្រូវ​រង់ចាំ​មើល​គឺ​ថា​តើ​កីឡាករ​វ័យ​២៥ឆ្នាំ​រូប​នេះ​ អាច​ប្រជែង​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន​​​ជាមួយ​កីឡាករ​ចាស់ៗ​ក្នុង​ក្រុម​ដែល​លេង​ក្នុង​តំណែង​ជា​ខ្សែ​ការពារ​ខាង​ឆ្វេង​​ ដូច​គ្នា​បាន​ដែរ​ឬ​ទេ? ព្រោះ​ខ្សែ​ការពារ​ឆ្វេង​នៅ ក្រុម Jeonbuk Hyundai Motors មាន​ក្នុង​បញ្ជី​ចាស់​ស្រាប់​ចំនួន​៣នាក់​រួច​ហើយ រួម​មាន៖

១)​ កីឡាករ Kim Jin-su វ័យ​២៩​ឆ្នាំ ខ្ចី​ជើង​មក​ពី​​ក្រុម​Al-Nassr ប្រទេស​អារ៉ាប់ប៊ីសាអូឌីត និង​ធ្លាប់​ជា​សមាជិក​ជម្រើស​ជាតិ​កូរ៉េខាងត្បូង។
២) កីឡាករLee Joo-yong ​វ័យ​៣២​ឆ្នាំ ធ្លាប់​ឈ្នះ​ពានរង្វាន់​​ក្នុង​ប្រទេស​និង​កម្រិត​ទ្វីប​ជា​ច្រើន និង​​ជា​អតីត​សមាជិក​ជម្រើស​ជាតិ​កូរ៉េខាងត្បូង។
៣) កីឡាករ Park Jin-Sung វ័យ​២០ឆ្នាំ​របស់​កូរ៉េខាងត្បូង ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ទាំង​ក្នុង​លីគ​កូរ៉េខាងត្បូង និង​ពានរង្វាន់ AFC Champion League នាពេល​កន្លង​ទៅ។

អត្ថបទពាក់ព័ន្ធ៖ក្លិប​យក្ស​កូរ៉េខាងត្បូង Jeonbukខ្ចី​ជើង​កីឡាករ​ថៃ Sasalak ពី​ក្លិប Buriram ៦ខែ

កីឡាករ Sasalak Haiprakhon បាន​ចុះ​កិច្ចសន្យា​ផ្លូវការ​​ពាក់​អាវ​លេខ​២៨ ជាមួយ​ក្រុម Jeonbuk Hyundai Motors កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា ថ្មីៗនេះ ក្រោយ​ធ្វើ​ដំណើរ​ទៅ​ដល់​កីឡដ្ឋាន Jeonju World Cup Stadium ក្នុង​ទីក្រុង Jeonju របស់​កូរ៉េខាងត្បូង៕

Telegram-Troryorng
Share.