ក្រុមជម្រើសជាតិអ៊ីតាលី ត្រូវជួបក្រុមម្ចាស់ផ្ទះអង់គ្លេស នៅវេលាម៉ោង២រំលងអាធ្រាត្រ ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២១ នឹងធ្វើឡើងនៅទីក្រុងឡុងដុង ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA EURO 2021 ខណៈប្រកួតនេះនឹងកាន់កញ្ចែដោយលោកអាជ្ញាកណ្ដាលជនជាតិហុល្លង់ Björn Kuipers។
បើតាមបញ្ជីដែលសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បញ្ជាក់មកគឺប្រកួតនេះ៖
អាជ្ញាកណ្ដាល៖ Björn Kuipers (ហុល្លង់)
ជំនួយការអាជ្ញាកណ្ដាលទី១៖ Sander van Roekel (ហុល្លង់)
ជំនួយការអាជ្ញាកណ្ដាលទី២៖ Erwin E. J. Zeinstra (ហុល្លង់)
មន្រ្តីអាជ្ញាកណ្ដាលទី៤៖ Carlos del Cerro Grande (អេស្ប៉ាញ)
មន្រ្តីអាជ្ញាកណ្ដលទី៥៖ Juan Carlos Yuste Jiménez (អេស្ប៉ាញ)
អាជ្ញាកណ្ដាលវីដេអូ (VAR) Bastian Dankert (អាល្លឺម៉ង់)
ជំនួយការអាជ្ញាកណ្ដាលវីដេអូទី១៖ Pol van Boekel (ហុល្លង់)
ជំនួយការអាជ្ញាកណ្ដាលវីដេអូទី២៖Christian Gittelmann (អាល្លឺម៉ង់)
ជំនួយការអាជ្ញាកណ្ដាលវីដេអូទី៣៖ Marco Fritz (អាល្លឺម៉ង់)
អត្ថបទពាក់ព័ន្ធ៖៥ រឿងពីក្រុមជម្រើសជាតិអង់គ្លេស ឡើងទៅប៉ះអ៊ីតាលី វគ្គផ្ដាច់ព្រ័ត្រ UEFA EURO 2020
ពានរង្វាន់នេះបង្កើតឡើងតាំងពីឆ្នាំ១៩៦០ ស្របពេលក្រុមអេស្ប៉ាញ និងអេស្ប៉ាញ ឈ្នះជើងឯកបានច្រើនជាងគេគឺរហូត៣ដងម្នាក់ ខណៈក្រុមព័រទុយហ្គាល់ ជាក្រុមជើងឯកឆ្នាំចាស់។
ពានរង្វាន់ UEFA Euro 2020 រៀបចំឡើងនៅ១១ប្រទេសផ្សេងគ្នាដោយសារតែស្ថានភាពកូវីដ-១៩ ចាប់ពីថ្ងៃទី១១ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មាន២៤ក្រុមចូលរួមចែកជា៦ពូល ក្នុង១ពូលមាន៤ក្រុម។ ក្រុមទាំងអស់ចម្រាញ់យក១៦ក្រុមចុងក្រោយឡើងទៅវគ្គបន្ត ហើយប្រកួតគ្នាជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕