ភ្នំពេញ៖ ​តាមសេចក្តីជូនដំណឹងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានឲ្យដឹងថា សម្រាប់ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅថ្ងៃទី១៧ ខែឧសភានេះ តម្រូវឲ្យភ្ញៀវអ្នកចូលរួម​ត្រូវអនុវត្តតាមគោលការដូចខាងក្រោម​៖

ពិធីបើកការប្រកួតកីឡាស៊ីហ្គេម ៣២

ហាមឃាត់យកកាបូបស្ពាយ ឬកាបូបយួរដៃចូលក្នុងពិកធី។ ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀត ដែលអាចបង្កហានិភ័យក្នុងពិធី។ ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសន្ទរកថា ។ មិនអនុញ្ញាតឲ្យកុមារអាយុក្រោម ១០ ឆ្នាំចូលរួមក្នុងពិធី និងត្រូវគោរពពេលវេលា វិន័យ សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរក្នុងពិធី ព្រមទាំងភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន។

May be an image of text

ចំពោះសម្ភារៈយកចូលបានក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នោះមានដូចេជា ទឹកសុទ្ធចំណុះក្រោម ៥០០ml  អាហារសម្រន់តិចតួច ថ្មសាកទូរស័ព្ទ (Power Bank) ឬគ្រឿងអេឡិចត្រូនិក ដែលមានថាមពលចំណុះក្រោម 10,000 mAh។

This image has an empty alt attribute; its file name is 347134242_763645275229753_2485704422754851416_n.jpg

សូមជម្រាបផងដែរថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងរៀបចំពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ​នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕

May be an image of text
Share.