សិល្បៈ​ជាតិ​៖ នៅ​ក្នុង​ចំណោម​មហាជន​​ដ៏​ច្រើន​ដែល​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បិទ​កីឡាស៊ីហ្គេម​ ក៏​មាន​តារា​សម្ដែង​គឺ​លោក កាវីន មួយ​រូប​ដែរផងដែរ ព្រោះ​​ចិត្ត​ចង់​ទស្សនា​ពេក​​តែ​មិន​អាច​រក​សំបុត្រ​បាន​ លោក​​ក៏​ប្រកាស​លើ​ហ្វេស​ប៊ុក​​ផេក​ផ្ទាល់​ខ្លួន​ថា​ «មានសំបុត្រមេីល Sea Game អត់អោយខ្ញុំសុំមួយមក ខ្ញុំដឹងគុណមួយជីវិត រីក៏ប្តូរ​យក​ខ្លួនប្រាណក៏បាន។»

មហា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​បិទ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​បាន​បញ្ចប់​ទៅ​ជោគជ័យ​និង​ជា​ទី​ចង់​ចាំ​សម្រាប់​ដួង​ព្រលឹង​កូន​ខ្មែរ​​គ្រប់​រូប​។ ប៉ុន្តែ​រឿង​រ៉ាវ​នៅ​ជុំវិញ​ព្រឹត្តិការណ៍​បិទ​នេះ​នៅតែ​ជា​ប្រធានបទ​ក្ដៅ​ដែល​ត្រូវ​បាន​លើក​យក​មក​ជជែក​វែក​ញែក​លើ​បណ្ដាញ​សង្គម​ដដែល​ ព្រោះ​មាន​បញ្ហា​ចម្រូងចម្រាស​មួយ​ចំនួន​​ពាក់ព័ន្ធ​នឹង​សំបុត្រ​ចូល​​រួម​ទស្សនា​ ត្រូវ​បាន​បង្ហោះ​ចែក​​រំលែក​នៅ​​លើ​​បណ្ដាញសង្គម​។

ក្រោយ​ពី​បង្ហោះ​សុំ​សំបុត្រ​និង​សុខ​ចិត្ត​ប្រគល់​ខ្លួន​ប្រាណ​ដើម្បី​​បាន​សំបុត្រ​រួច​ ស្រាប់​តែ​ ៥​ ម៉ោង​ក្រោយ​ការ​បង្ហោះ​តារា​សម្ដែង​ និង​ពិធីករ​រូប​នេះ​បាន​បង្ហោះ​រូប​ភាព​ខ្លួន​ឈរ​នៅ​ក្នុង​​ព្រឹត្តិការណ៍បិទ​ការ​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា​។

មែនទែន​ទៅ​នៅពេល​ដែលលោក​ផុស​បង្ហោះ​​សារ​សុំ​សំបុត្រ​ហើយ​ប្រើ​ពាក្យ​ថា​ប្ដូរ​ខ្លួន​ប្រាណ​នោះ​ត្រូវ​បាន​គេ​គាំទ្រ​ ចូល​មក​ Comment ឆ្លើយ​ឆ្លង​ចំអន់​លេង​សើច​ ​ព្រោះ​ដឹង​ថា​តារា​សំណព្វ​ចិត្ត​ខ្លួន​គ្រាន់​តែ​ចង់​បង្ហោះ​អ្វី​ប្លែក​ដើម្បី​ជា​ការ​កម្សាន្ត​និង​បង្ក​សំណើច​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​លោក​ ហើយ​ក៏​ដឹង​ដែរ​ថា​រឿង​លោក​​ថាយក​ខ្លួន​ប្ដូរ​សំបុត្រ​នោះ​ ក៏​មិន​មែន​ជា​ការ​ពិត​នោះ​ដែរ។

យោង​តាម​ប្រសាសន៍​របស់​សម្ដេច​អគ្គ​មហាសេនាបតី​ តេជោ ហ៊ុន សែន កម្ពុជា​នឹង​ត្រូវ​ចាំ​ ២០​ឆ្នាំទៀត​ ដើម្បី​​ក្លាយ​ជា​ម្ចាស់​ផ្ទះ​រៀបចំព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម​ជា​ថ្មី​ម្ដង​ទៀត​៕

Share.