រូបភាព៖ CPL

មហាជនអ្នកលេងបណ្ដាញសង្គមភាគច្រើនគឺមិនពេញចិត្តចំពោះទង្វើរបស់កីឡាករថៃ Jonathan Khemdee ដែលបានគប់មេដាយប្រាក់ និងតុក្កតា តំណាងចោល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្រោយ U-22 ថៃ បានចាញ់ឥណ្ឌូនេស៊ី ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ភ្លាមៗនោះកីឡាករថៃ Jonathan Khemdee បានបកស្រាយនៅលើគណនី Instagram ថា៖«សួស្តីអ្នកទាំងអស់គ្នា ! ចំពោះរឿងដែលខ្ញុំបានគប់មេដាយ និងតុក្កតាគឺដើម្បីជូនដល់អ្នកគាំទ្រ ដែលបានជួយគាំទ្រខ្ញុំកន្លងមក។ ខ្ញុំគ្មានចេតនា មើលងាយព្រឹត្តិការណ៍ ឬមេដាយនោះឡើយ»។

ការ​ប្រកួត​ដណ្តើម​មេដាយមាស លើ​វិញ្ញាសា​បាល់ទាត់​បុរស​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ឥណ្ឌូ​ណេ​ស៊ី នឹង​ថៃ បាន​បញ្ចប់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ដោយ​ឥណ្ឌូ​ណេ​ស៊ី​ជា​ម្ចាស់​ជ័យជម្នះក្នុងលទ្ធផល ៥-២ ជាមួយនឹង​ការ​ប្រកួត​ដ៏​ចម្រូងចម្រាស និង​មាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​គ្រូបង្វឹក និង​កីឡាករ​នៃ​ក្រុម​ទាំង​សងខាង​។

រូបភាព៖ Main Stand

បច្ចុប្បន្នសមាគមបាល់ទាត់ថៃ បាន​ចេញ​សេចក្ដីប្រកាស​សោក​ស្តាយ​ចំពោះ​ឧបទ្ទវ​ហេតុ​ដែល​បាន​កើត​ឡើង​ក្នុងការ​ប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម នៅវគ្គផ្ដាច់​ព្រ័ត្រ​រវាងក្រុមជម្រើសជាតិ ថៃ ទល់និងក្រុម ជម្រើស​ជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣។

សមាគមបាល់ទាត់ថៃ បាន​សម្តែងការខកចិត្ត និងសូមអភ័យ​ទោស​ចំពោះ​ភាពចលាចល​នៅ​ក្រៅ​ទីលាន បានកើតឡើងអំឡុងពេលប្រកួត ដែលបានលេចឡើងមុខទស្សនិកជន ទាំងក្នុងទីលាន និង​អ្នក​គាំ​ទ្របាល់ទាត់ជុំវិញពិភពលោក បាន​បង្កការ​ខូចខាត​យ៉ាងខ្លាំង​ដល់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ថៃ។ ជាពិសេសក្រុម គ្រូបង្វឹកដែលចាត់ទុកជាបុគ្គលិក​ដែលត្រូវ​រក្សាមុខ​មាត់​ជា​តំណាង​ប្រជា​ជន​ថៃ​។ រាល់នាទីនៃកាតព្វកិច្ច ត្រូវតែដឹងពីភាពចាស់ទុំ ការ​អត់ធ្មត់​របស់​ពួក​គេ​សម្រាប់​ការ​លួង​គឺ​ល្អ​ឥត​ខ្ចោះ​នៅ​ក្រោម​ការប្រកួតប្រជែងដែលមានសម្ពាធខ្ពស់។

សហព័ន្ធបាល់ទាត់ថៃ ចេញ​សេចក្ដីប្រកាស​ថា៖ «ខ្លួនពិតជាខកចិត្ត និងការ​សូមអភ័យ​ទោស​ជំនួស​មុខ​ឱ្យ​ក្រុមកីឡាករដែលបង្ករឿង ដែល​មាន​ហេតុការណ៍​បែប​នេះ​បាន​កើត​ឡើង​ក្រោយ​ការ​ប្រកួត​ដែល​ជា​ផល​ប៉ះពាល់មួយដែលប៉ះទង្គិច នូវកិត្តិយសនិងភាពថ្លៃថ្នូររបស់ប្រជាជនខ្លួន។ លើកពីនេះ ខ្លួនពិតជាខកចិត្ត និងការសូមអភ័យទោសជំនួសមុខឱ្យក្រុមកីឡាករ ដែលបង្ករឿង ដែល​មាន​ហេតុការណ៍​បែប​នេះបានកើតឡើងក្រោយ​ការប្រកួត​ដែលជាផល​ប៉ះពាល់​មួយ​ដែល​ប៉ះ​ទង្គិច​នូវ​កិត្តិយស​និង​ភាពថ្លៃថ្នូររបស់ប្រជាជនខ្លួន»។

ជុំវិញ​ករណី​នេះ សមាគមបាល់ទាត់ថៃ នឹង​បង្កើត​គណៈកម្មការមួយ ដើម្បីធ្វើ​ស៊ើបអង្កេតអ្នក ពាក់​ព័ន្ធ​ទាំងអស់ដើម្បីស្វែងរកការពិតជាបន្ទាន់ នឹងមានការ ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដោយគ្មានការ ការពារចំពោះបុគ្គលិកដែលបានបង្កឱ្យមានការខូចខាតក្នុងឧបទ្ទវហេតុនេះ ។ ដំណើរ​ការ​នេះ​នឹង​ចាប់​ផ្តើមភ្លាមៗបន្ទាប់ពីក្រុមជម្រើសជាតិ​របស់​ពួក​គេ​ត្រឡប់ទៅប្រទេសថៃវិញ។

នេះគឺជាមេដាយមាសលើកដំបូងរបស់ U-22 ឥណ្ឌូនេស៊ី វិញ្ញាសាបាល់ទាត់បុរស ក្រោយខកខានឈ្នះតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ពោលគឺត្រូវរង់ចាំអស់រយ:ពេល៣២ឆ្នាំទើបបានសម្រេច និងជាលើកទី៣ (១៩៨៧, ១៩៩១ និង ២០២៣) ប្រចាំប្រវត្តិសាស្រ្តរបស់ពួកគេ៕

រូបភាព៖ CPL
Share.