ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវ​បាន​បិទបញ្ចប់​រួច​រាល់​កាល​ពី​រាត្រី​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ ដោយ​ម្ចាស់​ផ្ទះ​កម្ពុជា រក​បាន​មេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុប ២៨២គ្រឿង។

ដោយឡែក​ប្រទេស​ដែល​រក​បាន​មេដាយ​តិចជាង​គេ​គឺ ទីម័រខាងកើត ដែល​បាន​ឈ្នះ​មេដាយ ៨គ្រឿង​ប៉ុណ្ណេះ ហើយ​ជា​មេដាយ​សំរឹទ្ធ ទាំង​អស់ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​ចាប់​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

មេដាយសំរឹទ្ធ ៨គ្រឿង ដែល​ទីម័រខាងកើត ដណ្ដើម​បាន លើកប្រភេទកីឡា ៣​មាន ដូច​ខាង​ក្រោម៖

  • កីឡាករ Edegar Foe Quintas Da Silvaប្រភេទកីឡាប្រដាល់គុនខ្មែរ វិញ្ញាសា Bantamweight
    (54 kg) ឈ្នះមេដាយសំរឹទ្ធ
  • កីឡាករ Delio Anzaqeci Mouzinho ប្រភេទកីឡាប្រដាល់គុនខ្មែរ វិញ្ញាសា Light middleweight
    (71 kg) ឈ្នះមេដាយសំរឹទ្ធ
  • កីឡាករ Deonisio Fernandes ប្រភេទកីឡាការ៉ាតេ វិញ្ញាសា −67 kg ឈ្នះមេដាយសំរឹទ្ធ
  • កីឡាករ Jacob Manuel ប្រភេទកីឡាការ៉ាតេ វិញ្ញាសា −75 kg ឈ្នះមេដាយសំរឹទ្ធ
  • កីឡាករ Cerilio do Rego Cruz Lein ប្រភេទកីឡាតៃក្វាន់ដូ វិញ្ញាសា Flyweight 58 kg ឈ្នះមេដាយសំរឹទ្ធ
  • កីឡាករ Claudio Mousaco ប្រភេទកីឡាតៃក្វាន់ដូ វិញ្ញាសា Heavyweight +87 kg ឈ្នះមេដាយសំរឹទ្ធ
  • កីឡាការិនី Ana da Costa da Silva ប្រភេទកីឡាតៃក្វាន់ដូ វិញ្ញាសា Finweight 46 kg ឈ្នះមេដាយសំរឹទ្ធ
  • កីឡាការិនី Imbrolia Amorin ប្រភេទកីឡាតៃក្វាន់ដូ វិញ្ញាសា Lightweight 62 kg ឈ្នះមេដាយសំរឹទ្ធ

លេខរៀងប្រទេសឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា៖

លេខ១៖ វៀតណាម ឈ្នះមេដាយមាស ១៣៦គ្រឿង ប្រាក់១០៥ គ្រឿង សុះរឹទ្ធ១១៤ សរុប ៣៥៥គ្រឿង
លេខ២៖ ថៃ ឈ្នះមេដាយមាស ១០៨គ្រឿង ប្រាក់ ៩៦គ្រឿង សំរឹទ្ធ១០៨គ្រឿង សរុប ៣១២គ្រឿង
លេខ៣៖ ឥណ្ឌូនេស៊ី ឈ្នះមេដាយមាស ៨៧គ្រឿង ប្រាក់ ៨០គ្រឿង សំរឹទ្ធ ១០៩គ្រឿង សរុប ២៧៦គ្រឿង
លេខ៤៖ កម្ពុជា ឈ្នះមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុប ២៨២គ្រឿង
លេខ៥៖ ហ្វីលីពីន ឈ្នះមេដាយមាស ៥៨គ្រឿង ប្រាក់ ៨៦គ្រឿង សំរឹទ្ធ ១១៦គ្រឿង សរុប ២៦០គ្រឿង
លេខ៦៖ សិង្ហបុរី ឈ្នះមេដាយមាស ៥១គ្រឿង ប្រាក់ ៤២គ្រឿង សំរឹទ្ធ ៦៤គ្រឿង សរុប ១៥៧គ្រឿង
លេខ៧៖ ម៉ាឡេស៊ី ឈ្នះមេដាយមាស ៣៤គ្រឿង ប្រាក់ ៤៥គ្រឿង សំរឹទ្ធ៩៧គ្រឿង សរុប ១៧៦គ្រឿង
លេខ៨៖ មីយ៉ាន់ម៉ា ឈ្នះមេដាយមាស ២១គ្រឿង ប្រាក់ ២៥គ្រឿង សំរឹទ្ធ ៦៨គ្រឿង សរុប ១១៤គ្រឿង
លេខ៩៖ ឡាវ ឈ្នះមេដាយមាស ៦គ្រឿង ប្រាក់ ២២គ្រឿង សំរឹទ្ធ ៦០គ្រឿង សរុប ៨៨គ្រឿង
លេខ១០៖ ប្រ៊ុយណេ ឈ្នះមេដាយមាស ២គ្រឿង ប្រាក់ ១គ្រឿង សំរឹទ្ធ ៦គ្រឿងសរុប ៩គ្រឿង
លេខ១១៖ ទីម័រ ឡេស្តេ ឈ្នះមេដាយ សំរឹទ្ធ៨ គ្រឿង សរុប ៨គ្រឿង៕

Share.