សិល្បៈ​ជាតិ​​៖ លោក​ សុខ រ៉ាស៊ី​ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ លោក​នឹង​ប្រគល់​ទឹក​ប្រាក់​២​លាន​រៀល ដល់​អ្នក​ដែល​រើស​បាន​តុក្កតា​ស៊ីហ្គេម​ ប្រសិន​បើ​លោក​ទទួល​បាន​តុក្កតា​នោះ​ជា​កាដូ​។

រឿង​រ៉ាវ​ចម្រូងចម្រាស់​របស់​កីឡាករ​ជម្រើស​ជាតិ​​បាល់ទាត់​ថៃ​ គប់​គ្រវែង​មេដាយ​ និង​តុក្កតាតំណាង​ឱ្យ​កា​ប្រកួត​កីឡាស៊ីហ្គេម​ នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​​មួយ ដែល​អ្នក​គាំទ្រ​កម្ពុជា​នៅ​តែ​បន្ត​តាម​ដាន​និង​ធ្វើ​បច្ចុប្បន្ន​ភាព​​ជា​បន្ត​បន្ទាប់​។

យ៉ាង​ណា​មិញ​បន្ទាប់​ពី​មាន​បងប្រុស​ម្នាក់​ ត្រូវ​បាន​លោកពាក់​មី​ ទៅ​សម្ភាសន៍​ផ្សព្វផ្សាយ​ថា​លោក​គឺជា​អ្នក​រើស​បាន​តុក្កតានោះ​ ស្រាប់​តែ​ពិធីករ​ពូកែ​វោហារ​ សុខ រ៉ា​ស៊ី​ ចេញ​មុខ​ស្នើ​សុំ​ចង់​បាន​តុក្កតា​នោះ​ជា​កាដូវិញ​ ព្រម​ទាំង​ហ៊ាន​ជូន​ប្រាក់​ទ្រនាប់​ដៃដល់​អ្នក​រើស​បាន​នូវ​ទឹក​ប្រាក់ ​២លាន​រៀល​ដល់​អ្នក​ដែល​រើស​បាន​ទៀត​ផង​។

លោក​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «បើបងប្រុសបានឃើញ ប្អូនសុំចែក តុក្កតានេះវិញ ជាកាដូរ ជូនប្អូនវិញ ក្នុងតម្លៃ 2លានរៀល (សុំមិនប្រើពាក្យទិញ) តុក្កតានេះពិតជា មាន តម្លៃណាស់ សម្រាប់ជាតិខ្ញុំ ព្រោះជាលើកទីមួយនៃប្រវត្តសាស្រ្តកម្ពុជា អាចមានសមត្ថភាពធ្វើជា ម្ជាស់ផ្ទះ SEAGAMES ខ្ញុំត្រូវបង្ហោះសារនេះ តាំងពីម្សិលមិញ តែខ្ញុំតាំងចិត្តធ្វើជាម្ជាស់ផ្ទះល្អ ចិត្តត្រជាក់ ទទួលភ្ញៀវ គ្រប់ប្រទេស មិនប្រកាន់ពូជសាសន៍ ឥលូវវាបានបញ្ចប់ ដោយរលូនហើយ កម្ពុជាជាម្ជាស់ផ្ទះល្អ ល្បីរន្ទឺពេញសកលលោក!សុខ រ៉ាស៊ី»

ប្រភព៖ facebook

Share.