សិល្បៈជាតិ​៖ កំពូល​តារា​សម្ដែង​លំដាប់​ជួរ​មុខ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំពុង​តែ​ធ្វើ​ឱ្យ​ប្រជាជាតិ​កម្ពុជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង ព្រោះ​កញ្ញា ស៊ីន​ យូប៊ីន​ ​បាន​បង្ហាញ​វត្តមាន​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​មហោ​ស្រព​ភាពយន្ត​លើកទី​៧៦ ទីក្រុង​កាន​ ប្រទេស​បារាំង​ រហូត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ឱ្យ​ចុះ​ផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​។

សូមអាន៖ បើក​សករាជ​ថ្មី! ស៊ីន​ យូប៊ីន គឺ​តារា​ខ្មែរ​ដំបូង​បង្អស់​បាន​ចូលរួមកម្មវិធី Dior FW ​ហើយ​បាន​​​ជួប​​ JiSoo​ ផ្ទាល់​

សូមអាន៖ ស៊ីន​ យូប៊ីន​ ​ប្រកាស​សុខ​ចិត្ត​នៅ​ព្រៅ​អត់​យក​ប្ដី​ដល់​ចាស់​ បើ​រឿង​ថ្មី​របស់​ខ្លួន​មិន​ប្លែក​ មិន​សើច​…

តួ​ឯក​ស្រី​រូប​ស្រស់​​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​រូប​នេះ​ បាន​តស៊ូ​ក្រាញ​​ននៀល​ក្នុង​រង្វង់​សិល្បៈ​ជាច្រើន​ឆ្នាំ​ដោយ​សារ​តែ​ពាក្យ​ថា​ស្រលាញ់​ ទីបំផុត​ការ​ប្រឹងប្រែង​ជំនះ​រាល់​ឧបសគ្គ​របស់​តារា​ស្រី​រូប​នេះ ​បាន​ហុច​ផល​ជាផ្លែ​ផ្កា​​ជា​បន្ត​បន្ទាប់​។ ស៊ីន យូប៊ីន ​និង​ដៃ​គូ​ គឺ​លោក​ ខាត់​ វ៉ៃហាំង​ ទទួល​បាន​ពាន​រង្វាន់​​ជា​ច្រើន​ពី​ប្រទេស​ថៃ​និង​ប្រទេស​កូរ៉េ​ ដែល​សបញ្ជាក់​ពី​ភាព​ជោគជ័យ​ក្នុង​អាជីព​របស់​នាង​និង​ដៃ​គូ​។

ថ្វី​ត្បិត​តែ​ជើង​របួស​រហូត​ប្រើ​ប្រាស់​ឈើ​ច្រត់​ជំនួយ​ ប៉ុន្តែ​ទឹក​ចិត្ត​ជា​អ្នក​សម្ដែង​របស់​ ស៊ីន យូប៊ីន​ បាន​ជំរុញ​ឱ្យ​តារា​ស្រី​រូប​នេះ​ ទៅ​ចូលរួម និង​ដើរ​លើ​កំរាល​ព្រំ​ក្រហម​ ​ក្នុង​មហោស្រព​ភាពយន្ត​លើក​ទី​៧៦ នៅទីក្រុង​កាន ប្រទេស​បារាំង​បាន​យ៉ាង​​រលូន​និង​ប្រកប​ដោយ​ក្ដី​មោទកៈ​។

គេ​នៅ​ចាំ​បាន​ថា​កញ្ញា​មាន​មហិច្ឆា​ ចង់​ឱ្យ​អន្តរជាតិ​ស្គាល់​សិល្បៈខ្មែរ​ និង​តារា​ខ្មែរ​កាន់​តែ​ច្រើន ហើយ​ការ​ចូលរួម​ក្នុង​កម្មវិធី​ធំៗ និង​មាន​មុខ​ក្នុង​ក្របទស្សនា​វដ្ដី​ម៉ូដ​លំដាប់​ពិភពលោក​ គឺជា​សក្ខីកម្ម​យ៉ាង​ច្បាស់​បញ្ជាក់​ពី​សមត្ថភាព​​​និង​កេរ្តិ៍ឈ្មោះ​របស់​តារា​ស្រី​កម្ពុជា​រូប​នេះ។

មែនទែន​ទៅ​ កញ្ញា​​ ស៊ីន យូប៊ីន​ ថ្វី​ត្បិត​ជា​តារា​សម្ដែង​ស្រី​ដំបូង​ដែល​បាន​ទៅ​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​មហោស្រព​ភាព​យន្ត​ ប៉ុន្តែ​កញ្ញា​គឺជា​ស្ត្រី​ខ្មែរ​ទីពីរ បន្ទាប់​ពី​លោក​ជំទាវ យឹម ឆៃលីន ឧត្តម​ភរិយា​​ឯក​ឧត្តម​ ហ៊ុន​ ម៉ានី ដែល​​ជា​ស្ត្រី​ខ្មែរ​ដំបូង​និង​ទីមួយ​ មាន​កិត្តិយស​បាន​ទៅ​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ទីក្រុង​កាន។

Share.