កាលពីព្រឹកមិញនេះ វ៉ាក់សាំង Moderna ចំនួន ២ លានដូស ដែលបានបរិច្ចាគដោយសហរដ្ឋអាមេរិក បានដឹកមកដល់ ទីក្រុងហាណូយហើយ​ កាលពីព្រឹកថ្ងៃសៅរិ៍ ព្រឹកមិញនេះ។ 

វៀតណាមទទួលវ៉ាក់សាំងនេះ តាមរយៈក្រុមហ៊ុនរបស់អាមេរិក ដែលឧត្ថម្ភ ដោយសហរដ្ឋអាមេរិក. តាមរយៈកម្មវិធី Covax ។

ទាំងនេះ គឺជាផ្នែកមួយនៃថ្នាំចំនួន ៨០លានដូស ដែលប្រធានាធិបតីអាមេរិក Joe Biden បានសន្យាបរិច្ចាគទៅបណ្ដាប្រទេសផ្សេងៗ។

ប្រជាជនប្រមាណ ៤ លាននាក់ ក្នុងចំណោមប្រជាជន ៩៦ លាននាក់របស់ប្រទេសវៀតណាម បានទទួលការចាក់ថ្នាំបង្ការរោគកូវិដ១៩ ដោយក្នុងនោះ ២៥៨,២៧៤ នាក់ បានាក់វ៉ាក់សាំងការពារកូវីដ១៩ ចំនួន២ដូស រួចហើយ។

ប្រទេសវៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ មានអ្នកឆ្លងសរុបចំនួន ២៤,810នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៨,៩៥០នាក់និងមានអ្នកស្លាប់សរុបចំនួន ១០៤នាក់ គិតត្រឹមថ្ងៃទី ១០ ខែកក្កដា ២០២១នេះ៕ 

ប្រភព៖​ VNexpress

Share.