សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចនៅថ្ងៃសុក្រ នេះថាកម្មវិធីប្រកួតដែលនៅសល់ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup ប្រចាំទ្វីបអាស៊ី នឹងជ្រើសរើសប្រទេស១ តាមពូលនីមួយៗធ្វើជាម្ចាស់ផ្ទះ ខណៈកាលពីដំបូងឡើយគឺត្រូវប្រកួតប្តូរទឹកដីគ្នាទៅវិញទៅ។

ជាលទ្ធផលឃើញថា៖
-ពូល A ធ្វើនៅចិន៖ ចិន,ស៊ីរី,ហ្វីលីពីន,ម៉ាល់ឌីវ,ហ្គាម
-ពូលB ធ្វើនៅគុយវ៉ែត៖ គុយវ៉ែត,អូស្ត្រាលី,ហ្សកដានី,នេប៉ាល់,តៃវ៉ាន់
-ពូល Cធ្វើនៅបារ៉ែន៖ បារ៉ែន,អ៊ីរ៉ាក់,អ៊ីរ៉ង់,ហុងកុង និងកម្ពុជា
-ពូល D ធ្វើនៅអារ៉ាប៊ីសាអ៊ូឌីត៖ អារ៉ាប៊ីសាអ៊ូឌីត , អ៊ូបេគីស្ថាន,សឹង្ហបុរី,យេមែន,ប៉ាឡេស្ទីន
-ពូល E ធ្វើនៅកាតារ៖ កាតារ,អូម៉ង់, អាហ្វហ្គានីស្ថាន,ឥណ្ឌា,បង់ក្លាដេស
-ពូល F ធ្វើនៅជប៉ុន៖ ជប៉ុន,គីហ្ស៊ីស្ថាន,តាហ្ស៊ីគីស្ថាន,មីយ៉ាន់ម៉ា,ម៉ុងហ្គោលី
-ពូល G ធ្វើនៅអារ៉ាប់រួម៖អារ៉ាប់រួម,វៀតណាម,ម៉ាឡេស៊ី,ថៃ,ឥណ្ឌូណេស៊ី
-ពូល H ធ្វើនៅកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង, ទួរមេនីស្ថាន, លីប៉ង់, កូរ៉េខាងជើង និងស្រីលង្កា
ក្រៅពីប្រកួតជម្រុះក្នុងពានរង្វាន់ 2022 FIFA World Cup Qatar សហព័ន្ធកីឡាបាល់ទាត់អាស៊ី ក៏បានកំណត់ថានេះជាការប្រកួតជម្រុះក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 ផងដែរ ខណៈការប្រកួតជម្រុះនេះនឹងធ្វើឡើងពីថ្ងៃ៣១ ខែឧសភា ដល់១៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។
ចំពោះកម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលនៅសល់គឺ៖
-បារ៉ែន Vs កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
-អ៊ីរ៉ាក់ Vsកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១
-កម្ពុជា Vs អ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១