បាត់ដំបង៖ មុខសញ្ញាឆក់កាបូប និងទូរស័ព្ទតាមដងផ្លូវម្នាក់ ត្រូវសមត្ថកិច្ចក្របួចបាននាំខ្លួនបញ្ជូនទៅតុលាការខេត្តបាត់ដំបង។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ទើបនៅថ្ងៃទី ១៩ ឧសភាឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ស្នងការខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលស្រុក បានចុះស្រាវជ្រាវករណីលួច និងឆក់ទូរស័ព្ទដៃ មួយករណីត្រង់ចំណុចភូមិ ពពាលខែ ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្តបាត់ដំបង។

ករណីបង្ក្រាបបទល្មើសខាងលើកម្លាំងនគរបាលស្ទាក់ចាប់ជនសង្ស័យបាន០១ នាក់ ឈ្មោះ ភ័ក្រ សុខនី ហៅ ទ្រូ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ពពាលខែ ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង មកកាន់ស្នងការដ្ឋានខេត្តបាត់ដំបងដើម្បីសាកសួរ។

តាមពាក្យបណ្តឹងរបសជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៣ នៅ ចំណុចលេី ផ្លូវ បេតុង ស្ថិតនៅ ក្នុង ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ធ្វេីសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ពូន គឹម ហៀក ភេទស្រី អាយុ ២៥ ឆ្នាំ មាន មានទីលំនៅ ភូមិ កាប់គោថ្មី សង្កាត់ អូរចារ ក្រុងបាត់ដំបង តែមិនបានសម្រេចហើយជនរងគ្រោះបានដួលម៉ូតូទៅនឹងដី ចំណែកឯជនសង្ស័យ ទាំង ០២ នាក់ ក៏បាន ជិះ ម៉ូតូ គេចខ្លួនបាត់ រហូត មក ដល់ ថ្ងៃខែ ខាងលេី ទេីបកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាឃាត់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យត្រូវ បានមន្ត្រីការិយាល័យ ជំនាញ កសាង សំណុំរឿង និងបានបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ម្សិលមិញនេះ៕

អត្ថបទ៖ដំបងក្រញូង

Share.