រតនគិរី ៖ បុរសជនជាតិទំពូនម្នាក់ ជាសន្តិសុខយាមនៅធនាគារABA ខណៈដែលដេកយាមវេនយប់ ព្រឹកឡើងភ្លឺច្បាស់ទៅហើយ នៅតែមិនឃើញងើបវិលទៅផ្ទះ ចូលទៅដាស់ហៅ ទើបប្រទះឃើញដេកស្លាប់ក្នុងអង្រឹង សង្ស័យខ្យល់គ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅខាងមុខធនាគារ ABA ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ជនរងគ្រោះមាន ឈ្មោះ កាល សាវីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិដើមភាគតិច ទំពួន មានទីលំនៅ ភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

បើតាមសន្តិសុខយាមវេនថ្ងៃបានឲ្យដឹងថា ជនរងគ្រោះយាមប្រចាំវេនយប់ ស្រាប់តែនៅព្រឹកនេះ ឃើញជនរងគ្រោះដេកក្នុងអង្រឹងមិនងើបវិលទៅផ្ទះសោះ វេលាភ្លឺច្បាស់ទៅហើយ ចូលទៅដាស់ហៅ ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងអង្រឹង មិនដឹងថាតាំងពីពេលណា ហើយរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។

This image has an empty alt attribute; its file name is image-427-1024x768.png

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យឃើញថាស្លាប់ដោយខ្យល់គ ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.