វីរ៉ុសកូវីដ១៩​ បានឆក់ឆកជីវិតលោក ឧត្តមសេនីយ៍ត្រី ឡុង សំអឿន ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ នេះបើយោងតាមផេករដ្ឋបាលខេត្តព្រះវិហារ បានបង្ហោះ នៅរសៀលថ្ងៃទី១០ ខែកក្កដានេះ។

លោកឧត្តមសេនីយត្រី បានទទួលមរណៈភាព នៅវេលាម៉ោង​៧:៣០នាទីព្រឹក​មិញ ​នៅបន្ទប់សង្គ្រោះបន្ទាន់​ ក្នុងមន្ទីរពេទ្យបង្អែក ​១៦មករា​ ខេត្តព្រះវិហារ។

សូមចុចអាន៖ តួលេខអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជាកើនឡើង ដល់ជិត៦ម៉ឺននាក់ហើយ!

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តួលេខនៃការឆ្លងជំងឺកូវីដ១៩ហាក់កំពុងហក់ឡើងខ្ពស់​ ឯអ្នកស្លាប់ដោយសារកូវីដ១៩ក៏មានចំនួនច្រើនដែរ។ ប្រទេសកម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩​សរុបចំនួន ៨៨១នាក់ នៅទូទាំងប្រទេស៕

Share.