បន្ទាប់ពីក្រុមបាល់ទាត់ FC Bayern Munich របស់លោក Thomas Tuchel បានរងបរាជ័យក្រោមថ្វីជើង RB Leipzig ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Allianz Arena ពានរង្វាន់ Bundesliga រដូវកាល ២០២២-២៣ សប្តាហ៍ទី៣៣។

ខណ: Borussia Dortmund របស់លោក Edin Terzic បានយកឈ្នះ Augsburg ក្នុងលទ្ធផល ៣-០ ឡើងទៅឈរនៅកំពូលតារាង Bundesliga ជាមួយ ៧០ពិន្ទុ ពោលគឺលើស Bayern Munich ចំនួន ២ពិន្ទុ។

ចំពោះសប្តាហ៍ទី៣៤ ដែលជាសប្តាហ៍ចុងក្រោយ Borussia Dortmund ត្រូវការឈ្នះ Mainz 05 ដាច់ខាត នៅថ្ងៃទី២៧ ខែឧសភា ដើម្បីគ្រងជើងឯក Bundesliga ជាលើកដំបូង ក្រោយខកខានឈ្នះពានរង្វាន់មួយនេះតាំងពីឆ្នាំ ២០១១-១២ មកម្ល៉េះ។

យ៉ាងណាមិញ FC Bayern Munich ក៏នៅសល់១ប្រកួតដូចគ្នា គឺទល់នឹង FC Cologne នៅថ្ងៃទី២៧ ខែឧសភា ដូចគ្នា វេលាម៉ោង ៨:៣០ នាទីយប់៕

Share.