ក្រុមបាល់ទាត់ Newcastle United ក្រោមការដឹកនាំរបស់លោក Eddie Howe បានកក់កៅអីឡើងទៅលេងពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤ ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ ២០០៣ ពោលគឺ២០ឆ្នាំគត់។

បន្ទាប់ពីព្រះអង្គម្ចាស់ Mohammed Bin Salman រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ទិញក្នុងតម្លៃ ៣០៥លានផោន ក្រុមបាល់ទាត់ Newcastle United ចាប់ផ្តើមឡើងជើងខ្លាំង ជាពិសេសរដូវកាល ២០២២-២៣ នៅក្របខណ្ឌ Premier League លេង៣៧ប្រកួត ឈ្នះ១៩ ស្មើ១៣ និងចាញ់៥ មាន៧០ពិ​ន្ទុ ឈរលេខ៣។

គួរដឹងថាក្រុមបាល់ទាត់ Newcastle United សម្រេចតែងតាំងលោក Eddie Howe ជាគ្រូបង្គោលថ្មី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំកន្លះ ពោលគឺរហូតដល់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីមកជំនួសតំណែងលោក Steve Bruce ដែលត្រូវបានព្រះអង្គម្ចាស់ Mohammed Bin Salman រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ប្រកាសដកចេញតំណែងក្រោយដឹកនាំមិនសូវបានល្អ៕

ក្រុមដែលកក់កៅអី UEFA Champions League រដូវកាល ២០២៣-២៤៖

Share.